Blogger Templates បុរសជនជាតិរុស្ស៊ីម្នាក់ ខ្យល់គរស្លាប់អណ្តែត ទឹកសមុទ្រនៅឆ្នេរហាវ៉ៃ ក្រុងព្រះសីហនុ ~ Khmer- News For You

Monday, November 18, 2013

បុរសជនជាតិរុស្ស៊ីម្នាក់ ខ្យល់គរស្លាប់អណ្តែត ទឹកសមុទ្រនៅឆ្នេរហាវ៉ៃ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ សពបុរសជនជាតិរុស្ស៊ីម្នាក់ ត្រូវបាន អ្នកនេសាទប្រទះឃើញអណ្តែតទឹកនៅ ឆ្នេរសមុទ្រហាវ៉ៃ ក្រោយបុរី អាម៉ារីយ៉ូ (សំណង់ជប៉ុន) ស្ថិតក្នុងក្រុម៣០ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ នាម៉ោង២ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣។ ជាមួយនិងការប្រទះឃើញសពនេះ សមត្ថកិច្ចក៏បានអះអាងថា ជនរង គ្រោះស្លាប់ដោយសារខ្យល់គរ។
លោកវរសេនីយ៍ឯក កុល ផាលី ស្នងការង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹង ជនរងគ្រោះមានឈ្មោះ VYGLAZOV MAXIM អាយុ ៤៩ឆ្នាំ ជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ 7169732 40 ចុះថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១១ ផុតកំណត់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ទិដ្ឋិការលេខ EI 00591490  ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ ចូលមកតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជនជាតិរុស្ស៊ីនេះ ចូលចិត្តហូបសុរាជារៀងរាល់ថ្ងៃ មិនដែល លោះថ្ងៃណាទេ ហើយកាលពីថ្ងៃត្រង់ ថ្ងៃដដែលនេះគេបានឃើញរួបគាត់និងមិត្តភក្តិរបស់គាត់ចំនួន៣នាក់ទៀតដែលជាជនជាតិរុស្ស៊ី ដូចគ្នាបានធ្វើដំណើរតាមរថយន្តមួយគ្រឿង មកឈប់នៅអតីតកំពង់ផែរ AIR PORT ដែល មានថៅកែជនជាតិរុស្ស៊ីដូចគ្នា រួចក៏នាំគ្នាដើរកំសាន្ត និងហែលទឹកលេងធម្មតា ។
លុះមួយសន្ទុះក្រោយមកក៏ឮដំណឹងតាមរយៈអ្នកនេសាទថា បុរសរងគ្រោះខាងលើ បានស្លាប់អណ្តែតទឹកមកឆ្នេរ ហាវ៉ៃ ដែលមានចំងាយពីកន្លែងចតរថយន្តប្រវែងប្រហែល ២០០ម៉ែត្រ ឮដូចនោះមិត្តភក្កិជនរងគ្រោះ ក៏នាំគ្នាមក មើលជនរងគ្រោះតែម្តង ។
គេមិនអាចសាកសួរអ្វីពីប្រពន្ធរបស់ជនរងគ្រោះបាននៅឡើយទេ ក្រោយកើតហេតុ ព្រោះប្រពន្ធជនរងគ្រោះ ដែលជាជាតិរុស្ស៊ីដែរនោះ មិនចេះភាសាអង់គ្លេស។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិយកទៅរក្សា ទុកនៅវត្តឥញ្ញាណ ហៅវត្តក្រោម រង់ចាំទាក់ទងទៅស្ថានទូតបញ្ជូនសពទៅប្រទេសកំណើតវិញ៕

0 comments:

Post a Comment