ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ជាច្រើន ករណី
បណ្ដាលឱ្យស្លាប់ និងរងរបួស ព្រម ទាំងខូចខាតរថយន្ដម៉ូតូ និងសួនច្បារដោយ
សារតែរថយន្ដធុនធំ ពេលធ្វើដំណើរចុះពី លើស្ពានព្រះមុនីវង្សថ្មី
ឆ្ពោះទៅតាមផ្លូវ ជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌ មានជ័យ
តែងតែជ្រុលទៅបុកម៉ូតូ និង រថយន្ដដែលកំពុងធ្វើដំណើរនៅពីមុខ ។
គ្រោះថ្នាក់ចរាចរណ៍ ក្នុងរូបភាពដដែលៗ ខាងលើនេះ មិនទាន់មានវិធានការដោះ ស្រាយណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធក៏ដូច ជាអាជ្ញាធរនោះឡើយ ដូច្នេះបើសិនពុំមាន ដំណោះស្រាយនោះ ច្បាស់ជាទៅថ្ងៃខាង មុខទៀត បង្កជាគ្រោះមហន្ដរាយធ្ងន់ធ្ងរ ជាងនេះជាក់ជាមិនខានឡើយ ពីព្រោះប្រជា ពលរដ្ឋដែលរកស៊ីលក់ដូរ និងរថយន្ដឈ្នួល ឈប់ដាក់ម៉ូយ នៅខាងស្ដាំដៃផ្លូវជាតិលេខ ១ មានជាច្រើននាក់ បើរថយន្ដធុនធំណា មួយពេលចុះលើស្ពានព្រះមុនីវង្សថ្មី ហើយ ដាច់ហ្វ្រាំង ឬក៏ហ្វ្រាំងមិនស៊ីជ្រុលចង្កូតទៅ ខាងស្ដាំដៃនោះ ច្បាស់ជាផ្ដាច់ជីវិតមនុស្ស យ៉ាងច្រើនជាក់ជាមិនខានឡើយ ។
ប្រជាពលរដ្ឋជាច្រើន បានអំពាវនាវឱ្យ ថ្នាក់ដឹកនាំនគរបាល រាជធានីភ្នំពេញ ថ្នាក់ ដឹកនាំអាវុធហត្ថ ក៏ដូចជាអាជ្ញាធររាជធានី ភ្នំពេញ គួរជួបពិភាក្សាគ្នាគួរជួបពិភាក្សាគ្នា ដោះស្រាយបញ្ហានេះ តាមរូបភាពផ្សេងៗ ដែលអាចទៅរួច ជៀសវាងទុកបណ្ដែត បណ្ដោយ រហូតមកដល់ពេលនេះ និងតទៅ ថ្ងៃខាងមុខ ធ្វើឱ្យមានគ្រោះថ្នាក់កាន់តែធំ ជាងនេះក៏ថាបាន ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ដ្រីជាម្ដាយ និងកូនស្រីបាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយ បន្សល់ទុកក្មេងប្រុស២នាក់ម្នាក់អាយុ ៣ឆ្នាំ និងម្នាក់ទៀតអាយុ ៤ឆ្នាំ ត្រូវជាចៅ និង កូនប្រុស បានរងរបួសធ្ងន់ដោយសារតែ រថយន្ដធុនធំម៉ាកហ៊ីយ៉ាន់ដាយ ដឹកទ្រុងមាន់ ពេលកំពុងចុះពីលើស្ពាន ព្រះមុនីវង្សថ្មីជ្រុល ចង្កូតទៅបុកពួកគេទាំង ៤នាក់ ពេលកំពុង ជិះម៉ូតូនៅពីខាងមុខ ។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្ដ បានប្រាប់សមត្ថកិច្ចក្រោយ ការចាប់ខ្លួនថា មកពីដាច់ហ្វ្រាំង ប៉ុន្ដែធាតុ ពិត នៅពេលសមត្ថកិច្ចឡើងទៅបើករថយន្ដ គឺហ្វ្រាំងអត់ដាច់នោះទេ នោះអាចបណ្ដាល មកពីអ្នកបើករថយន្ដ ភ័យ ឬក៏ស្ទើរភ្លើង ខណៈដែលឃើញមនុស្សច្រើនពេកនៅពី ខាងមុខ ។ នេះជាគ្រោះថ្នាក់ចរាចរណ៍ថ្មីចុង ក្រោយ ដែលបណ្ដាលឱ្យស្លាប់ និងរងរបួស ៤នាក់ ខណៈដែលគ្រោះថ្នាក់ក្នុងរូបភាព ដដែលៗនេះ បានកើតឡើងជាច្រើនដងមក ហើយ នៅចំណុចកើតហេតុខាងលើបង្កឡើង ដោយរថយន្ដធុនធំ ។ ដូច្នេះវាដល់ពេលវេលា សម្រាប់ឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ រកដំណោះស្រាយណាមួយ ឬក៏កំណត់រថយន្ដ ធុនធំដឹកទំនិញ បើកឆ្លងកាត់ស្ពានព្រះមុនី វង្ស ទាំងថ្មីទាំងចាស់ ជៀសវាងបង្កគ្រោះ ថ្នាក់បុកអ្នកដំណើរស្លាប់ និងរបួសយ៉ាង ដូច្នេះ ៕

អ្នកបើករថយន្តបង្ក ឈ្មោះ អោក ដារ៉ា
0 comments:
Post a Comment