Blogger Templates August 2013 ~ Khmer- News For You

នេះគឺជាការធ្វើសិក្ខាសិលានៅក្រុងកែប..

ការសិក្ខាសិលាគឺធ្វើអោយយើងយល់ដឹងអំពីអ្នកការសែត។

ជីវិតកុមារនិងការអប់រំកុមារដុនបូស្កូ

ដុនដូស្កូគឺជាសាលាដែលជួយបង្ហាត់បង្រៀនកុមារអោយដើរផ្លូវល្អ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានធ្វើការប្រលងដើម្បីទទួលសិស្សក្រីក្រ

ជីវិតនៃការដើរកំសាន្ត

ជីវិតនៃការដើរកំសាន្តគឺធ្វើខ្លួនអោយសម្បាយដើម្បីអនាគត់

Saturday, August 24, 2013

ព្រះរាជអាជ្ញា ដឹក​នាំ​កម្លាំង នគរបាល ចុះរឹបអូស​រថយន្ត ដែលពីរនាក់ ប្តីប្រពន្ធជួល ហើយយកទៅ បញ្ចាំស៊ីដាច់

ភ្នំពេញ ៖ រឿងរ៉ាវស្តីពីជនឆបោក ពីរនាក់ប្តីប្រពន្ធ ស្ទើរតែជារឿងប្រវត្តិសាស្ត្រ ឆបោកមួយនៅស្រុកខ្មែរនោះ គឺការជួលរថយន្តយក ទៅបញ្ចាំស៊ីដាច់ បាននឹងកំពុងប្រព្រឹត្តទៅយ៉ាងក្តៅគគុក រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ នេះ ខណៈដែលរថយន្តជាច្រើនគ្រឿង ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅតាមកន្លែង បញ្ចាំនានា ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោយពីជន ឆបោកទាំងពីរនាក់ប្តីប្រពន្ធ ដែលកំពុងរត់ គេចខ្លួននោះ បានយករថយន្ត ដែលជួលពីគេទៅបញ្ចាំ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣នេះ កម្លាំងនគរបាលការិយាល័យ កណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការរងនគរបាល និងមានការឯកភាពពីសំណាក់ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ បានចុះទៅឆែកឆេរ និងរឹបអូសយករថយន្តទាំងនេះ នៅពីរទីតាំង ទី១ ស្ថិតនៅក្នុងផ្សារស្តង់បុរីកីឡាថ្មី និងទីតាំងមួយកន្លែងទៀត ស្ថិតនៅផ្លូវលេខ ១១២ ក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការចុះឆែកឆេរ និងរឹបអូសយករថយន្តនៅតាម ទីតាំងខាងលើនេះ បានធ្វើឡើងក្រោយពីមានការបញ្ជាពីប្រធានតុលាការរាជធានីភ្នំពេញ លោក ជីវ កេង និងស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ក្រោយពីមានម្ចាស់រថយន្ត ជាច្រើន នាក់ មកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការឆបោក រថយន្តរបស់ប្តីប្រពន្ធ ទាំងពីរនាក់នោះ ។
បើតាមស្នងការរងនគរបាលរូបនេះ រថយន្តជិត ២០គ្រឿង ត្រូវបានរឹបអូសពីទីតាំងមួយចំនួន រួចហើយយក ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយនៅក្នុងស្តង់ផ្សារបុរីកីឡាថ្មី រកឃើញរថយន្ត ប្រភេទសាំយ៉ុង និងទួរីស ជិត ២០គ្រឿង ខណៈដែលទីតាំងនៅភូមិទួលសង្កែ មានរថយន្តជាច្រើនគ្រឿង ផងដែរ។
យ៉ាងណាក៏ដោយ កម្លាំងនគរបាល ដែលដឹកនាំដោយតំណាងអយ្យការនេះ បាននឹងកំពុងបន្តប្រតិបត្តិការ របស់ខ្លួន នៅតាមទីតាំងខាងលើ។ គួរបញ្ជាក់ថា ពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះ អ៊ុយ សុឃុន អាយុ ៣៣ឆ្នាំ និងប្រពន្ធ កែវ ស្រីនិត អាយុ ២៥ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រើល្បិច ជួលរថយន្តគេជាច្រើន រយគ្រឿងយកទៅបញ្ចាំ ហើយក្រោយពីផ្ទុះ និងបែកធ្លាយរឿងឆបោកដ៏ធំមួយនេះ ទើបពួកគេទាំងពីរនាក់ បានរត់គេចខ្លួនអស់ ដែលតាមព័ត៌មានខ្លះប្រាប់ថា ពួកគេបានចាកចេញទៅក្រៅ ប្រទេសបាត់ហើយ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ប្រជាពលរដ្ឋខ្លះតែម្នាក់ឯង ត្រូវអស់រថយន្តពីរបីគ្រឿង ខ្លះស៊េរី ទំនើប ដូចជារថយន្តកាមរីឆ្លាម កាមរីបាឡែន និងលុច្សស៊ីសជាដើម ដែលយកទៅជួលឲ្យពីរនាក់ប្តីប្រពន្ធនេះ ដើម្បីយក ប្រាក់ប្រចាំខែ ប៉ុន្តែត្រូវបានជនឆបោកខាងលើ យករថយន្តពួកគេទៅបញ្ចាំ ដោយសារតែមានកាតគ្រីរថយន្ត រួចជាស្រេចទៅហើយនោះ ។ បើតាមសមត្ថកិច្ច មានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាង ១០០នាក់ ដែលរងការចាញ់បោក បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ជួយរកយុត្តិធម៌នៅក្នុងរឿង មួយនេះ៕

ទស្សនៈ៖ បឹងកក់ គួរបង្កើតជា ស្ថានីយរថយន្តកម្ពុជា (Cambodian bus station)

ភ្នំពេញ៖ តំបន់បឹងកក់ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកបឹងវិញគេត្រូវ ការ ចាក់ដីលុបបំពេញ ដែលមានផ្ទៃដីម្រមាណជា ៩០ហិចតា ដើម្បីធ្វើការអភិវឌ្ឍ ដោយមានគម្រោងសាងសង់បុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនៅក្នុងនោះរួមមានផ្ទះល្វែង ផ្សារទំនើប គ្លីនិក សណ្ឋាគារ មណ្ឌលកម្សាន្ដ តំបន់លំហែកាយ និងសំណង់អគារធំខ្ពស់ៗ។
ការអភិវឌ្ឍដូចនេះ នៅក្នុងក្រុងមិនត្រឹមតែ អាចបង្កើននូវភាពស្រស់ថ្លា នៃសម្រស់ទីក្រុងនោះទេ ថែមទាំងអាច បញ្ជាក់ពីភាពរីកចម្រើន ស្ទើរគ្រប់វិស័យរបស់ប្រទេសជាតិ មួយកម្រិតទៀត។ ប៉ុន្តែការអភិវឌ្ឍនេះ បានផ្ទុះឡើង នូវជម្លោះដីធ្លីតាំងពីឆ្នាំ២០០៧ នៅពេលដែលរាជរដ្ឋាភិបាល ផ្តល់ដីតំបន់នោះ ជាដីសម្បទានសេដ្ឋកិច្ចឲ្យ ក្រុមហ៊ុន ស៊ូកាគូអ៊ីន អភិវឌ្ឍរយៈពេល៧០ឆ្នាំ។ ដីដែលរដ្ឋផ្តល់ឲ្យទំហំ ១៣៣ ហិកតា ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួនរាប់ពាន់គ្រួសារ។ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបាន ដំណោះស្រាយនៅមានជាង ៧០ គ្រួសារ។
ទោះជាយ៉ាងណាក៏ដោយ ទំនាស់ដីធ្លីនេះជិតរកដំណោះស្រាយចេញហើយ បន្ទាប់ពីលោក ប៉ា សុជាតិ វង្ស ឡើងធ្វើជាអភិបាលរាជធានីភ្នំពេញ បន្ទាប់មកការអភិវឌ្ឍ នៅតំបន់បឹងកក់នេះ នឹងលេចចេញជារូប រាងជាមិន ខាន។ ដើម្បីចូលរួមចំណែកនៃគំនិត ក្នុងការអភិវឌ្ឍជាតិនៅលើទឹកដីតំបន់បឹងកក់ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្តល់គំនិតថា គេគួរប្រែក្លាយតំបន់បឹងកក់នេះ ទៅជា «ស្ថានីយរថយន្តកម្ពុជា» ពីព្រោះនៅប្រទេសកម្ពុជាពុំ ទាន់មាន ស្ថានីយបែបនេះនៅឡើយទេ។
លោកបណ្ឌិត បានពន្យល់អំពីមូលហេតុ នៃការបង្កើត «ស្ថានីយរថយន្តកម្ពុជា» នេះថា ដីនៅតំបន់បឹងកក់ នេះធំ ដែលសមនឹងធ្វើស្ថានីយនេះបាន, ជាចំណុចកណ្ដាលនៃរាជធានីភ្នំពេញ, ក្បែរផ្លូវរថភ្លើងដែលចេញទៅ ខេត្តព្រះ សីហនុ ខេត្តកំពត ខេត្តតាកែវ ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, មិន ឆ្ងាយពី ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប៉ុន្មានឡើយ, ចំណែករថយន្តក្រុងវិញ ដែលសព្វថ្ងៃមានចំណត ភាគច្រើនមិនសមរម្យ រួចបង្កឲ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្លាប់សាធារណៈ ដូច្នេះ គួរក្រុមហ៊ុន សេវាដឹកជញ្ជូនទៅជួល ឬទិញចំណត នៅតំបន់បឹងកក់នេះ, ងាយស្រួលដល់ប្រជាជនខ្មែរ ក៏ដូចភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ រករថយន្តជិះទៅកាន់ខេត្តផ្សេងៗ ពីព្រោះស្ថានីយរថយន្តកម្ពុជានេះ មានចំណតរថយន្តចេញ និងចូលគ្រប់ខេត្ត ក្រុងទាំងអស់របស់ប្រទេសខ្មែរ, មានផ្សារទំនើប លក់ទំនិញគ្រប់ប្រភេទ បង្កលក្ខណៈងាយ ស្រួលដល់អតិថិជនទិញ រួចឡើងរថយន្ត ទៅខេត្តរបស់ខ្លួនវិញ ដោយមិនបាច់ ចំណាយពេលវេលាច្រើន ក្នុងការ ដើរទិញនៅផ្សារឆ្ងាយៗ, មិនត្រឹមតែមានទំនិញលក់រាយនោះទេ ថែមទាំងមានឃ្លាំងស្តុកទំនិញ លក់ដុំ ទទួល ទំនិញ ផ្ទេរ និងចែកចាយទៅតាមបណ្តាខេត្ត និងប្រទេសនានាក្នុងសហគមន៍អាស៊ាន (២០១៥) ទៀតផង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានពន្យល់បន្ថែមទៀតថា ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ ត្រូវមានទាំងផ្លូវអាកាស និង ផ្លូវក្រោមដីផងដែរ ចូលមកកាន់តំបន់បឹងកក់ ក៏ដូចចេញទៅវិញ បន្ថែមទៅលើផ្លូវដែលមានស្រាប់។ អនាគត នៅ ពេលសំណង់ផ្ទះ អគារផ្សេងៗ កាន់តែរីកដុះដាលលើទឹកដី ដែលទើបដាក់បញ្ចូល ក្នុងរាជធានីភ្នំពេញថ្មីៗ ពេល នោះ ចាំបាច់ត្រូវមានរថភ្លើងក្រុង (មេត្រូ) ដូច្នេះ ចំណតរថភ្លើងនេះ ក៏គួរនៅក្នុងតំបន់បឹងកក់ និងចេញទៅកាន់ តំបន់នានាក្នុងរាជធានីភ្នំពេញ ក៏ចេញពីតំបន់បឹងកក់នេះដែរ។ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន និងទៅអនាគត ការធ្វើសេដ្ឋកិច្ច ពាណិជ្ជកម្ម គឺគេធ្វើយ៉ាងណា ឲ្យកាន់តែមានប្រសិទ្ធភាព មានន័យថា រហ័ស មិនមានច្រើនដំណាក់ ជឿទុកចិត្ត ផ្ទេរលុយតាមធនាគារ។ អាស្រ័យហេតុនេះ ការរៀបរាប់នូវចំណុចខាងលើ វា ឆ្លើយតបទៅនឹងការធ្វើសេដ្ឋកិច្ច ពាណិជ្ជកម្មមានប្រសិទ្ធភាពនោះហើយ។
ខ្ញុំយល់ថា គម្រោងដើមរបស់ក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែលសាងសង់បុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានផ្ទះ ល្វែង ផ្សារទំនើប គ្លីនិក សណ្ឋាគារ មណ្ឌលកម្សាន្ដ តំបន់លំហែកាយ និងសំណង់អគារធំខ្ពស់ៗនោះ អាចដាក់ បញ្ចូលគំនិតរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ កាន់តែប្រសើរ ពោលកាន់តែធ្វើឲ្យសកម្មភាពពាណិជ្ជកម្ម និង សេវាផ្សេងៗទៀតរស់រវើក ពិសេសប្រទេសកម្ពុជាមានមោទកភាព ដែលមាន ស្ថានីយរថយន្តកម្ពុជា មាន លក្ខណៈទំនើប ដែលការប្រែក្លាយពី ការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដោយសារមន្ត្រីរាជការ ខិលខូចខ្លះនោះ។
លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានជជែកបញ្ហានេះ ជាមួយលោក បណ្ឌិត ឡៅ ម៉ុងហៃ បានកោតសរសើរបណ្ឌិត ដែលផ្តល់គំនិតឲ្យបង្កើត ស្ថានីយរថយន្តកម្ពុជា ដោយលោក បានឲ្យដឹងដែរថា ការបង្កើតស្ថានីយរបៀបនេះ ប្រទេសគេមួយចំនួន បានបង្កើតរួចទៅហើយ ដែលបង្កល្ខណៈ ងាយស្រួលដ៏ច្រើនដល់អ្នកធ្វើដំណើរ និងបង្កើនសកម្មភាពពាណិជ្ជកម្ម ដូចជាប្រទេសថៃ មានឈ្មោះថា «ម៉ឈីកម៉ៃ»។
ឥឡូវនេះយើងងាក មកនិយាយពីបរិស្ថានវិញម្តង។ បឹងកក់ដែលមានទំហំផ្ទៃរហូតដល់ ៩០ហិកតា គឺជាអាង សម្រាប់ ស្ដុកទឹកជំនន់ភ្លៀងដែលនៅតំបន់ជិតខាង។ ក្រោយពីធ្វើការលុបបំពេញបឹងកក់នេះ ដោយទុកផ្ទៃបឹង នៅត្រឹម ១៥ហិកតានោះ ក៏នៅតែអាចមាន ការផលប៉ះពាល់មួយចំនួន ដល់បរិស្ថាន ជាពិសេសអាចប៉ះពាល់ ដល់ប្រយោជន៍សាធារណៈជាច្រើន ដូចជាខូចផ្លូវថ្នល់ជាដើម។ ពីព្រោះកន្លងមកធ្លាប់មានលិចទឹក នៅតំបន់ មួយចំនួនមក ហើយក្រោយពីមានការចាក់ដី លុបបំពេញបឹងពោងពាយ និងបឹងបាយ៉ាប ដូចជានៅសង្កាត់ ភ្នំពេញថ្មី ក្នុងខណ្ឌឫស្សីកែវជាដើម។ ដូច្នេះ គួរទុកផ្ទៃបឹងឲ្យកាន់តែធំជាង ទំហំ១៥ហិកតា ថែមទាំងធ្វើយ៉ាង ណាឲ្យទឹកនៅបឹង ដែលនៅសេសសល់នេះ មានបរិស្ថានល្អ អាចឲ្យ ត្រី និងប្រភេទសត្វស្លាបទឹក រស់នៅបាន ផងដែរ ដើម្បីបញ្ជាក់ថា ការអភិវឌ្ឍពិតជារក្សា បាននូវបរិស្ថាន។
ដើម្បីប្រែក្លាយបឹង ឲ្យមានប្រយោជន៍ ខ្ញុំសូមលើកឧទាហរណ៍មួយ ដែលជាច្រើនឆ្នាំកន្លងមក ខ្ញុំធ្លាប់បាន ទៅ ប្រទេសបារាំង នៅក្នុងសង្កាត់ឡូញ ជាយក្រុងប៉ារីស មានបឹងមួយមានទំហំជាច្រើនហិចតា។ បឹងនេះ ជាអាង ស្តុកទឹកភ្លៀងផង និងក៏ជាអាងសម្រាប់ស្តុកទឹក ដែលហូរចេញពីលំនៅឋាន និងហាង នានា ប៉ុន្តែគេបាន បន្សុទ្ធទឹកកខ្វក់នោះ ជាច្រើនដំណាក់កាល ទើបធ្លាក់ចូលមកបឹង ដែលទឹកនោះត្រីយ៉ាងច្រើន ព្រមទាំងមាន សត្វទាព្រៃ ក្ងានព្រៃ រស់នៅបាន។ ចំពោះត្រីនៅក្នុងបឹងនោះ អាជ្ញាធរមូលដ្ឋាន អាចអនុញ្ញាតឲ្យអ្នកក្រីក្រ ទៅចាប់ ឬស្ទួចបានដោយមិនគិតថ្លៃ ប៉ុន្តែមានកំណត់ចំនួនគីឡូ បើលើសត្រូវយកទៅប្រលែងវិញ រីឯអ្នកណា ទៅចាប់ យកពង ឬធ្វើបាបសត្វទាទឹក ឬ/និងក្ងានព្រៃ ត្រូវ សមត្ថកិច្ចផាកពិន័យ។ ចំពោះមាត់បឹងទាំងមូលវិញ គេដាំស្មៅ ដោយមានសួនច្បារដោយអន្លើ និងមួយចំហៀងគេដាំដើមឈើ ដើម្បីឲ្យសត្វស្លាប រស់នៅដូចជាសត្វ ក្អែកជាដើម។
អ្វីដែលខ្ញុំមើលឃើញ មានប្រយោជន៍នោះ រក្សាបាននូវបរិស្ថានល្អ បង្កលក្ខណៈឲ្យសត្វព្រៃ និងមនុស្សរស់នៅជា មួយគ្នាដោយសុខសាន្ត, មាត់បឹងក៏ជាកន្លែងហាត់ប្រាណផងដែរ ពីព្រោះមានវាលស្មៅ និងមានផ្លូវព័ន្ធជុំវិញ មាត់បឹង, ជាកន្លែងអង្គុយលេងពេលថ្ងៃ ព្រោះមានម្លប់ដើមឈើ, សាលាបញ្ជូនកូនសិស្សមកលេង ដើម្បីឲ្យ ស្គាល់បឹង ក៏ដូចហាត់ការផ្សេងៗទៀត នៅលើវាលស្មៅមាត់បឹង និងកាត់បន្ថយជំនន់ទឹកភ្លៀងជាដើម៕

យុវតី​ខ្មែរ​កាន់​តែមាន​អ្នក​ស្លៀកពាក់​ សិច​ស៊ី​ស្រើបស្រាល​ មើលទៅ​គួរ​ឲ្យ​ញាក់សាច់​

រាជធានី​ភ្នំពេញ ៖ យុវតី​នៅ​​ក្នុង​​​សង្គម​​​ខ្មែរ​​​​យើង ​កាន់​​​តែ​​មាន​​​អ្នក​​​ស្លៀក​​ពាក់​ សិច​​​ស៊ី​​​ស្រើប​​ស្រាល​ មើល​​ទៅ​​​គួរ​​​ឲ្យ​​​ញាក់​​សាច់​ ហើយ​​​ការ​​​ស្លៀក​​ពាក់​ ខើច​ខ្លី​​​របៀបនេះ នៅ​​តាម​​​ទី​​ជន​​បទ ​ពុំ​សូវ​​​មាន​​​ទេ តែបើ​​​យើង​​​ក្រឡេក​​មើល ​ទៅតាម​បណ្តា​ប្រជុំជន​ សំខាន់ៗ​ដូចជា​យុវតី​ នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង ដែល​មានការ​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម​យ៉ាង​សំបូរបែប​។​ 

​ចំពោះ​យុវតី​ដែលជា​សិស្ស​និស្សិត នៅតាម​សាកលវិទ្យាល័យ​មួយចំនួន មាន​ទម្លាប់​ស្លៀក​ខ្លីៗ​ទៅតាម​ចំណង់​ចំណូលចិត្ត និង​ទៅតាម​គ្នីគ្នា​។ មាន​ភាព​ប្លែក​ភ្នែក​ជាច្រើន​ដូចជា​ពីមុន​អាវ​គេ​សម្រាប់តែ​ពាក់​ប៉ុណ្ណោះ តែ​មក​ពេលនេះ គេ​យក​អាវ​ទៅ​ស្លៀក​ជាមួយ​សំពត់ ឬ​ខោ​ទៅវិញ​។ ការ​ស្លៀកពាក់​ខ្លី​ខើច​លើ ខើច​ក្រោម​ដូច្នេះ គឺ​វា​មិនល្អ​ទេ ព្រោះ​វា​មិនមែនជា​ប្រពៃណី​ខ្មែរ ហើយ​វា​គ្រាន់តែ​ការបង្ហាញ​ខ្លួន​របស់​យុវតី​មួយចំនួន ដែល​គ្មាន​ការ​ខ្មាស់អៀន​ប៉ុណ្ណោះ​។​
ដូច្នេះ​យុវតី​ខ្មែរ​យើង​ដែលមាន​របៀប​គួរតែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ដោយ​មិនត្រូវ​ស្លៀកពាក់​បង្ហាញ​ភាព​សិច​ស៊ី​ពេក​ទេ ព្រោះ​វា​អាច​ឲ្យ​ប្រុសៗ​មើលងាយ និង​រិះគន់​ដោយ​មិន​សំចៃមាត់​ឡើយ​។ វា​មិន​គ្រាន់តែ​បានបង្ហាញ​ឲ្យ​ឃើញ​ភាព​ស៊ី​វិ​ល័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​ភាព​ស្រៀវ​ស្រើប​និង​រំជើបរំជួល​។ ភាព​ស្រៀវ​ស្រើប​បែបនេះ​ជា​ទង្វើ​ដែល​បាន​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​និង​បានបង្ហាញ​នូវ​ច​រឹត​លក្ខណៈ​អសីលធម៌ ដែល​អាច​នាំទុក្ខ​ដល់​ខ្លួនឯង​។​
បញ្ហា​នេះ​ក៏​អាចមាន​ការប៉ះពាល់​ដល់​សតិ​អារ​ម្មរណ៍ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ ព្រោះ​ការ​ស្លៀកពាក់​ខើច​ខ្លី ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ស្រើបស្រាល ដែល​អាច​ជំរុញ​ឲ្យ​មាន​អំពើ​ចាប់រំលោភ​សេពសន្ថវៈ​។ ប្រសិនបើ​យុវតី​ខ្មែរ​រៀន​ទម្លាប់​ស្លៀកពាក់​ខ្លី​សមល្មម​នោះ វា​មិនមាន​ការប៉ះទង្គិច​ទៅលើ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឬ​នាំ​ឲ្យ​មាន​ផលវិបាក​សម្រាប់​ខ្លួនឯង​នោះទេ​។​
ការ​ស្លៀកពាក់​របៀប​សិច​ស៊ី​របស់​យុវតី​មួយចំនួន ជាពិសេស​សិស្ស​និស្សិត​នោះ គឺ​មើលទៅ​វា​មិន​សមរម្យ​ទេ ព្រោះថា ការ​ស្លៀកពាក់​បែប​ហ្នឹង​វា​ហួសហេតុ​ពេក​។ អ្នក​ដែល​បាន​ស្លៀក​ខ្លីៗ សិច​ស៊ី​ទាំងនោះ នៅពេលដែល​គេ​ជិះ​ម៉ូតូ​ទៅណា​មក​ណា គេ​តែងតែ​យក​អាវ​សម្រាប់​ពាក់ ទៅ​គ្រប​បាំងបិទ​ពីលើ​។ ការបិទបាំង​របៀបនេះ ជូន​កាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួនឯង និង​អ្នកដទៃ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាយថាហេតុ​៕
Wat 546134383 Wat 9295328_n Wat 5290036_n

បុរសម្នាក់ត្រូវឪពុកម្ដាយ ឃុំក្នុងបន្ទប់ថ្ម អស់រយៈពេល ៣០ឆ្នាំ

បុរសម្នាក់ដែលមានជំងឺបេះដូង តាំងពីនៅវ័យក្មេង ត្រូវបានឪពុកម្ដាយមើលថែរអស់រយៈពេល ៣០ឆ្នាំ។
លោក Dong Hai អាយុ ៤៦ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងបន្ទប់ថ្ម ទំហំ៥ម៉ែត្របួនជ្រុង នៅពីក្រោយផ្ទះរបស់ឪពុកម្ដាយរបស់គេ ព្រោះខ្លាចពេលដែលគេធំទៅ ធ្វើបាបអ្នកដ៏ទៃ។ លោក Dong Watou និងអ្នកស្រី Xiao Hong ដែលជាម្ដាយរបស់លោក Dong Hai មានទីលំនៅ នៅខេត្ត Fujian ភាគខាងត្បូងនៃប្រទេសចិន បានអំពាវនាវ ឲ្យមន្ទីរពេទ្យជួយដល់កូនប្រុស តែមួយរបស់គាត់ ដែលចេះតែមានភាពទុក្ខព្រួយ បារម្ភខ្លាចប៉ះពាល់ដល់ជំងឺបេះដូងរបស់គាត់។
ឪពុកម្ដាយរបស់គាត់ បាននាំគាត់ទៅមន្ទីរពេទ្យក្នុងស្រុក តែត្រូវបានគ្រូពេទ្យបដិសេធ។ ប្ដីប្រពន្ធទាំងពីរ បានចំណាយប្រាក់ដែលខំសន្សំរបស់ពួកគាត់ ទៅលើថ្នាំព្យាបាលកូនរបស់គាត់ អស់រយៈពេល១ឆ្នាំ ដោយគ្មានថវិកាបន្ត ពួកគាត់ក៏សំរេចចិត្តឈប់ឲ្យ កូនរបស់គាត់ផឹកថ្នាំតទៅទៀត។ ឥលូវនេះពួកគាតមានអាយុ ៧០ឆ្នាំហើយ អ្វីដែលពួកគាត់ ព្រួយបារម្ភបំផុត គឺមិនដឹងថា កូនប្រុសរបស់គាត់ទៅជាយ៉ាងណាទេ ក្រោយពីពួកគាត់ចែកឋានទៅ។
នៅរយៈពេល ៣០ឆ្នាំចុងក្រោយនេះ លោក Hai មិនបានចេញទៅណានោះទេ គឺរស់នៅក្នុងបន្ទប់ថ្មតែប៉ុណ្ណោះ។ អាហារត្រូវបាន ដាក់ឲ្យគាត់តាមរន្ធជញ្ជាំង ជារៀងរាល់ថ្ងៃឪពុករបស់គាត់ តែងតែយកប៉ែល ចងភ្ជាប់ជាមួយនឹងឫស្សី ដើម្បីចូកយកលាមកចេញពី ក្នុងបន្ទប់នោះ ចំនែកឯម្ដាយរបស់គេ ជាអ្នកបាញ់ទឹកលាងសំអាត។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងដ៏ចម្លែកមួយនេះ?










Saturday, August 17, 2013

របៀប​បើក Facebook Chat នៅ​លើ Firefox Sidebar

សម្រាប់​ប្រិយ​មិត្ត​ដែល​​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ហើយ​ក៏​ជា​អ្នក​ពេញ​និយម​ប្រើ​កម្មវិធី Firefox ដើម្បី​ចូល​ទៅ​កាន់​ពិភព​អ៊ីនធឺណិត​​ អ្នក​ប្រហែល​ជា​មាន​ភាព​លំបាក​ខ្លះ​​ក្នុង​ការ​ប្រើ​ប្រាស់​ Facebook Chat ​​នៅ​លើ​កម្មវិធី​​មួយ​នេះ ព្រោះ​​ត្រូវ​ធ្វើ​ការ​បើក​ tab ដែល​ជា​មុខ​ងារ​ចម្បង​សម្រាប់​ការ​ងារ​ ឬ​ការ​ស្រាវ​ជ្រាវ​បណ្ដើរ និង​​ត្រូវ​ត្រលប់​មក​បើក tab ដែល​មាន Facebook បណ្ដើរ ។ ​ដើម្បី​​​ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ Facebook Chat នៅ​លើ Firefox យើង​ខ្ញុំ​សូម​នាំ​យក​នូវ​វិធី​សាស្ត្រ​មួយ​ដែល​អាច​កាត់បន្ថយ​​ក្នុង​ការ​ចំណាយ​ពេល​វេលា​របស់​អ្នក​​ចំពោះ​ការ​​ប្រើ Facebook នៅ​លើ​កម្មវិធី Firefox ។
របៀប​បើក Facebook Chat នៅ​លើ Firefox Sidebar ៖
  1. បើក​កម្មវិធី Firefox បន្ទប់​មក​ប្រសិន​បើ​​កម្មវិធី​របស់​អ្នក​គ្មាន Bookmarks Toolbar សូម​​​​​ទាញ​ mouse ឡើង​ទៅ​​ផ្នែក​​ខាង​លើ​​ក្បែរ button ពង្រីក​ពង្រួម ឬ​បិទ​កម្មវិធី​ បន្ទាប់​មក​ ​​​ right click ​ចុច​យក​ពាក្យ “Bookmarks Toolbar” ដើម្បី​បង្ហាញ​មុខ​ងារ​នេះ ។
  2. ​ទាញ​ mouse ទៅ​កាន់​​ផ្ទាំង Bookmars Toolbar រួច​ right click និង​យក​ពាក្យ “New Bookmark…” ឬ​ចុច shortcut  ” Ctrl+B ”
  3. ដូច​រូប​ខាង​ក្រោម​សូម​បំពេញ​
    Name: ” Facebook Chat”
    Location: “http://www.facebook.com/presence/popout.php”
    ចុច tick លើ​ពាក្យ Load this bookmark… និង​ចុច​លើ​ button “Add”
  4. ជា​លទ្ធផល​អ្នក​​នឹង​ទទួល​បាន​នូវ Bookmarks មួយ​នៅ​លើ​ Bookmarks Toolbar ដែល​មាន​ឈ្មោះ​ថា Facebook Chat សូម​ចុច​ទៅ​លើ​ពាក្យ​នេះ​អ្នក​នឹង​ទទួល​បាន​នូវ​លទ្ធផល​ដូច​ខាង​ក្រោម​
វិធី​ម្យ៉ាង​ដែល​ងាយ​ស្រូល​ជាង​នេះ​គឺ​៖
  • បន្ទាប់​ពី​បើក​កម្មវិធី Firefox សូម​ចុច​​លើ shortcut keys “Ctrl+Shift+B” ដើម្បី​បើក  Bookmarks Organizer
  • រួច​ចុច​​យក Organize ->New Bookmark និង​បំពេញ​លក្ខណ​ដូច​ខាង​​លើ​(ចំណុច​ 3)
  • ប្រសិន​បើ​អ្នក​មិន​ឃើញ Bookmarks Toolbar ទេ​សូម​​មើល​ចំណុច 1 ខាង​លើ​
សូម​បញ្ជាក់​ថា​ពី​ពេល​មុន​យើង​ខ្ញុំ​ធ្លាប់​សរសេរ​ពី​​ របៀប​បើក​ Facebook Sidebar លើ Firefox 17 ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​​​ការ​អនុវត្ត​តម្រូវ​ឲ្យ​​​យើង​ដំឡើង​កម្មវិធី​បន្ថែម​ទៅ​លើ​កម្មវិធី Firefox ដែល​ជា​ហេតុ​អាច​នឹង​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ដំណើរការ​យឺត​ជាង​មុន ។ យ៉ាង​ណា​មិញ​ចំពោះ​​វិធីសាស្ត្រ​ខាង​លើ អ្នក​​ប្រើ​បាន​ទៅ​លើ​កម្មវិធី Firefox ស្ទើរ​គ្រប់កំណែ និង​​អាច​ប្រើ​នៅ​លើ MacBook ផង​ដែរ ៕
ប្រភព៖ http://www.porpok.com

ផ្ទះប្រជាពលរដ្ឋ មួយខ្នង

ព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ដែលមានទីតាំង ស្ថិតនៅខាងក្រោយ ផ្សារពាណិជ្ជកម្ម ក្នុងក្រុមទី៨ ភូមិទី៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង សង្ស័យបណ្តាលមកពី ទុស្សេខ្សែភ្លើង ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង៥ល្ងាច ថ្ងៃដដែលនេះ មុនដែលរថយន្ត ពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅដល់ ប៉ុន្តែបានបាញ់ពន្លត់ភ្លើង ផ្ទះនៅជិតខាងនោះ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ដាញ់ សុផាន អាយុ៤៣ឆ្នាំ ។
យ៉ាងណាក៏ដោយ មិនទាន់ពីចំនួនទ្រព្យសម្បត្តិ ដែលបណ្តាលមក ពីអគ្គិភ័យនេះទេ ប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងផ្ទះ ទាំងស្រុង ត្រូវបានឆេះទាំងស្រុងធ្វើឲ្យម្ចាស់ផ្ទះ និងក្រុមគ្រួសារយំស្តាយស្រណោះយ៉ាងពន់ពេក៕

Tuesday, August 13, 2013

មនុស្ស១ម៉ឺននាក់ ផ្លាស់ប្តូរទីលំនៅ ដោយសារការ វាយប្រហារគ្នា នៅហ្វីលីពីន

ម៉ានីល៖ រដ្ឋាភិបាល ហ្វីលីពីន បានបង្កើនមជ្ឈមណ្ឌល ភៀសខ្លួន ចំនួន១៣កន្លែង ហើយបានត្រៀម ជាស្រេច ក្នុងការបង្កើតបន្ថែម ខណៈដែលចំនួនអ្នកផ្លាស់ទី លំនៅបានកើនឡើង ដោយសារតែការ ប្រឈមមុខដាក់គ្នារវាងកងកម្លាំង រដ្ឋាភិបាល និងក្រុមបះបោរមូស្លីម នៅក្នុងតំបន់ភាគខាងត្បូង ដែលចំនួននេះបានកើន ឡើងរហូត ដល់១០ពាន់នាក់ហើយ រហូតមកទល់ពេលនេះ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រី រដ្ឋាភិបាល ជាន់ខ្ពស់ម្នាក់។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣នេះបានឲ្យដឹងដោយលើកឡើងនូវសំដី របស់អ្នកនាំពាក្យជំនួយការ ប្រធានាធិបតី ថា ដំបូងឡើយរដ្ឋាភិបាលបានរៀបចំជំរុំអ្នកផ្លាស់ប្តូរទីលំនៅ ចំនួនបួនកន្លែង នៅភាគខាងជើង Cotabato សម្រាប់ក្រុមគ្រួសារ ដែលបានផ្លាស់ទីលំនៅ ដោយសារតែ វាយប្រហារ គ្នារវាងរដ្ឋាភិបាល និងក្រុងអ្នកប្រយុទ្ធសេរីអ៊ីស្លាម Bangsamoro ដែលបានបំបែកខ្លួនចេញពី ចលនា សេរីអ៊ីស្លាម Moroហៅកាត់ថា MILF។
ប៉ុន្តែដោយសារតែចំនួននៃប្រជាជនដែលរងគ្រោះ ដោយភាពចលាចលនេះបានកើនឡើង រដ្ឋាភិបាល បានរៀបចំ កន្លែងស្នាក់នៅបន្ថែម រហូតដល់ចំនួន ១៣កន្លែង។ ប្រភពដដែលបានបន្ថែមថា ជំរុំចំនួន ១៣ក ន្លែងនេះ មានទីតាំងស្ថិតនៅ Pikit និងCotabatoភាគខាងជើង ដែលបច្ចុប្បន្នបានផ្តល់កន្លែងស្នាក់ នៅសម្រាប់ មនុស្សចំនួន ១.១៩៧គ្រួសារ ឬស្មើរនឹង៥.៩៨៥នាក់ ។
គួរបញ្ជាក់ថា ក្រុម BIFF ជាក្រុមមួយក្នុងចំណោមក្រុមចំនួនបី ដែលត្រូវបានរដ្ឋាភិបាលស៊ើបអង្កេត ទាក់ទង នឹងការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ភាគខាងត្បូងហ្វីលីពីន នៅក្នុងសប្តាហ៍ថ្មីៗនេះ៕

រីករាយជាមួយ សេវារចនា គេហទំព័រ ដ៏មាន គុណភាពខ្ពស់

គេហទំព័រ ជាកត្តាសក្តានុពលមួយ ក្នុងការជំរុញ ល្បឿនអាជីវកម្ម ឱ្យឈានឡើងខ្ពស់ នឹងស្រូបយក ប្រាក់ចំណេញ ជាអតិបរមា ក្នុងការប្រកួតប្រជែង លើទីផ្សារក្នុងតំបន់ និងជុំវិញពិភពលោក ។
អ្នកវិនិយោគ ឬម្ចាស់អាជីវកម្មនានា មិនអាចមើលរំលង គេហទំព័របាន ឡើយ ហើយគួរគប្បី ត្រូវមានគេហទំព័រ ដែលមានសោភណ្ឌភាព ស្អាតទាក់ទាញ និងមានគុណភាពខ្ពស់ សម្រាប់ ផ្តល់ព័ត៌មាន គ្រប់បែបយ៉ាង អំពីផលិតផល សេវាកម្ម និង ទំព័រព្រិត្តិការណ៍ផ្សេងៗ របស់ខ្លួន ដល់អតិថិជន និងដៃគូអាជីវកម្ម។ ឧទាហរណ៌ មានអតិថិជន ជាជនជាតិបរទេស២នាក់ គាត់ធ្វើដំណើរ ទៅខេត្តរតនគីរី ហើយគាត់ចង់ Search រកសណ្ឋាគារស្នាក់នៅ តាមរយៈគេហទំព័រ ដូច្នេះវាជាឱកាសប្រសើរ សម្រាប់លោកអ្នក ដែលមានគេហទំព័រ និងជាការបាត់បង់អតិថិជន មួយផ្នែកធំ សម្រាប់លោកអ្នកដែល គ្មាន គេហទំព័រ ។

ATMOSPHEARE TECHNOLOGY Co., Ltd. ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងខ្មែរ និងបរទេស ដែលមានវិស្វករ បច្ចេកទេសខ្មែរ និងបរទេសជាច្រើននាក់ បានបង្កើតកម្មវិធីកុំព្យូទ័រដ៏ជោគជ័យ ជាច្រើនសម្រាប់ផ្គត់ផ្គង់ជូន អតិថិជនក្នុងប្រទេស និងក្រៅប្រទេស។ នៅក្នុងនោះដែរ  សម្រាប់  សេវាកម្ម រចនាគហរទំព័រ និងសេវាអម  ATMOSPHEARE បានផ្តល់ជូនយ៉ាងពេញចិត្ត និងមានគុណភាពខ្ពស់ ដល់លោកអ្នករួមមាន៖
១-សេវាកម្មរចនាគេហទំព័រ (Web design) : ផ្តល់ជូនលោកអ្នកនូវការរចនាគេហទំព័រគ្រប់ កម្រិត  គ្រប់ប្រភេទនៃទំហំការងារទៅតាមកម្រិតអាជីវកម្ម និងកញ្ចប់ថវិកាក្នុងតម្លៃសមរម្យ ដោយក្រុម អ្នកជំនាញ បច្ចេកទេស ដែលមានបទពិសាធន៌ជាច្រើនឆ្នាំ មានជំនាញច្បាស់ លាស់ជាមួយ បច្ចេកវិទ្យាចុងក្រោយ ទំនើប ទាន់សម័យ ពេញនិយម មានភាពទាក់ទាញ ស្របតាមការរីកចម្រើន នៃអង្គភាពរបស់លោកអ្នក ។
Photo by DAP-NEWS
២-សេវាកម្មចុះឈ្មោះដូមេន (Domain registration) : ទទួលចុះឈ្មោះដូមេនគ្រប់ឈ្មោះ គ្រប់ ប្រភេទស្ថាប័នទៅតាមតំបន់ ប្រទេស និងទ្វីបជុំវិញពិភពលោកជូនលោកអ្នក (.edu.kh, .com,    .info, .tv, .asia……..) តាមតម្រូវការគាប់ចិត្ត ដោយជួយរកឈ្មោះដែលល្អទាក់ទាញងាយស្រួលចងចាំហើយចាប់ចិត្ត ក្នុងតម្លៃសមរម្យ និងក្នុងរយៈពេលឆាប់រហ័ស ។
Photo by DAP-NEWS
៣-សេវាកម្មបង្ហោះគេហទំព័រ (Web hosting) និងសេវាកម្មបង្ហោះអ៊ីម៉ែល (Email hosting): ទទួលបង្ហោះគេហទំព័រ និងបង្ហោះអ៊ីម៉ែល ជូនលោកអ្នកក្នុងល្បឿនលឿនរហ័សទាន់ចិត្ត (មិនលួចកាត់បន្ថយល្បឿន) មានភាពងាយស្រួលក្នុងការប្រើប្រាស់ មានគុណភាពខ្ពស់ បង្កើនទំនុកចិត្តជូនលោកអ្នកជាប់ជានិរន្តជាមួយសេវាកម្មអមដ៏ល្អប្រសើរ ។
Photo by DAP-NEWS
៤-សេវាកម្ម Search Engine Optimization: ជាសេវាកម្មពិសេសមួយដែលក្រុមការងាររបស់ATMOSPHEARE ធ្វើជាប្រចាំជារៀងរាល់ថ្ងៃតាមរយៈបច្ចេកទេសពិសេស ដោយនៅពេលណាដែលមានមនុស្សចូលSearch តាមរយៈអ៊ិនធើណែតស្វែងរកប្រភទអាជីវកម្ម ឬប្រភទមុខរបរ ឬប្រភទស្ថាប័ន ឬព័ត៌មានចំណេះផ្សេងៗរបស់លោកអ្នក គឺគេឃើញឈ្មោះដូមេន (Domain) របស់លោកអ្នកនៅខាងលើគេក្នុងទំព័រទី១ តាមពាក្យគន្លឹះដែលលោកអ្នកប្រាថ្នាចង់បាន។ ការធ្វើបែបនេះ ជាការបង្កើនល្បឿន នៃភាពជោគជ័យរបស់លោកអ្នកខ្លាំងជាងគូប្រកួតប្រជែង ដោយធានាបាននូវស្ថេរភាពយុទ្ធសាស្រ្តទីផ្សារ ការរីកចម្រីនផ្នែកលក់ និងផ្តល់ព័ត៌មានជូនអតិថិជនបានឆាប់រហ័ស និងចំគោលដៅ ។
Photo by DAP-NEWS
សូមទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនរាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (+855) 23 97 70 70 , (+855) 17 88 89 87 ឬ អ៊ីម៉ែល info@atmos-techno.com
ក្រៅពីនេះ ATMOSPHEARE TECHNOLOGY Co., Ltd.មានកម្មវិធីកុំព្យូទ័រដែលបានផលិតជោគជ័យរួចរាល់កន្លងមកទទួលបានការគាំទ្រពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការសមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ការសរេសរ គេហទំព័រ (Web design)កម្មវិធីគ្រប់គ្រងធនធានមនុស្ស  (Human Resources Management System)     កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System)    កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត    (Car Garage System) កម្មវិធីគ្រប់គ្រងវិក័យបត្រ  (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ(Point of Sales System)  កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management System) កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន (Customer  Relation Management System (CRM )កម្មវិធីគ្រប់គ្រងហាងលក់ទូរស័ព្ទដៃ (Phone Shop Management System) និងកម្មវិធីដទៃ ទៀតតាមតម្រូវការរបស់លោកអ្នក។

Monday, August 12, 2013

លួចរថយន្ត ពីចំណតបៀលប្រាយ យកទៅលាក់ទុក នៅខេត្តកំពត ត្រូវនគរបាល ក្របួច

ភ្នំពេញ ៖ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ សមត្ថកិច្ចនគរបាលខណ្ឌចំការមន ឈានទៅឃាត់ ខ្លួនបុរសម្នាក់ ពីបទ លួចរថយន្ត ពីចំណតផ្ញើរថយន្តបៀលប្រាយ ស្ថិតនៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។
ហេតុការណ៍ឃាត់ខ្លួន ខាងលើនេះ បានប្រព្រឹត្ដទៅ កាលពីវេលាម៉ោង៩និង៣០ ព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៣ ខណ:ជនសង្ស័យកំពុងធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ ក្នុងសង្កាត់បឹង កេងកងទី២ ខណ្ឌចំការមន ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ ៤៤ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧ដេ ផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
រថយន្ដដែលជនសង្ស័យលួច ចេញពីចំណតរថយន្តបៀលប្រាយនេះ ម៉ាកកូរ៉ូឡា ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2H-4811 ដែលមានម្ចាស់ឈ្មោះ ពៅ ធារី ភេទស្រី អាយុ ៤២ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ ស៊ីធី អ៊ិន ស្នាក់នៅផ្ទះលេខ៥៥ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ស្រ្តីម្ចាស់ រថយន្តបាននិយាយថា រថយន្តបាត់កាលវេលាម៉ោង ២២និង១០នាទី ខណ:ចេញពីធ្វើការមកយករថយន្ត នៅចំណតរថយន្តបៀលប្រាយ ស្រាប់តែមិនឃើញរថយន្តនៅក្នុងចំណត ។
តាមប្រភពព័ត៌មានពីស្ដ្រីម្ចាស់ រថយន្ដ បាននិយាយឱ្យនគរបាលដឹងទៀតថា កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ ស្រ្តី ពៅ ធារី បានយករថយន្តទៅផ្ញើ នៅចំណតក្នុងបរិវេណ សកលវិទ្យាល័យបៀលប្រាយ រួចក៏ទៅធ្វើការ ។ លុះដល់ម៉ោង ២២និង១០នាទី ថ្ងៃដដែល ក៏បានចេញពីធ្វើការមកយករថយន្តវិញស្រាប់ តែមិនឃើញរថយន្ត ហើយក៏ប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ នៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ សមត្ថកិច្ចបានជួបជនសង្ស័យ ឈ្មោះ វ៉ាន់ ប្រុស កំពុងជិះម៉ូតូឌុប នៅតាមបណ្តោយផ្លូវព្រះ មុនីវង្ស កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ សមត្ថកិច្ចបានឃាត់ខ្លួន ទៅសួរនាំនៅអធិការ ដ្ឋាននគរបាលខណ្ឌចំការមន ទើបសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅយករថយន្ត ដែលទុកនៅចំណតរថយន្ត នៅខេត្តកំពតមកវិញ ។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ វ៉ាន់ ប្រុស ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការ មន ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

Sunday, August 11, 2013

ផ្សិតចំបើង មាន​សារ​ជាតិ​ពិ​សេស​ជួយ​ទ្រ​ទ្រង់​​សុខភាព​

តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ផ្សិតចំបើង គឺមាន​សា​ធាតុ ការ​បូ​អ៊ី​ដ្រា​ត កាល់ស្យូម​ផួ​ស្វ​រ័ ជាតិ​ដែក វីតាមីន B1 B2 ហើយ​និង​មាន​ស៊ី​លី​នៀម និង​បូ​តា​ស្យូ​ម ដែលជា​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក និង​ការឡើង​ឈាម​។  ​លើសពីនេះទៅទៀត ផ្សិត​ចំ​បើ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ថ្លើម បំបាត់​ក្តៅ និង​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​នៅក្នុង​រាងកាយ​ទៀតផង​៕
T89-400x266

ថ្ងៃ​ចុង​សប្តាហ៍ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ

          ថ្ងៃ​ចុង​សប្តាហ៍ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ មិន​ចាំបាច់​ក្រោក​ប្រញាប់​ពី​ដំណេក​លឿន​ពេក​ទេ គួរ​តែ​គេង​ឱ្យ​អស់​ចិត្ត​ទៅ ព្រោះ​ការ​ស្រាវជ្រាវ​របស់​ទីក្រុង​ឡូសអេនចេឡេស​បាន​រក​ឃើញ​ថា ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដែល​កើត​ឡើង​ពេលអ្ន​ក​គេង​មិន​គ្រប់គ្រាន់​ជាប្រចាំ​ដូចជា​ ជម្ងឺ​ទឹកនោមផ្អែម​ ជម្ងឺ​ធាត់ និង​បញ្ហា​ដែលពាក់ព័ន្ធ​នឹង​ប្រព័​ន្ធដុត​បំផ្លាញថាមពល​នឹង​ថយ​ចុះទាប។ បើអ្នក​គេង​បាន​កាន់​តែយូរ​ជា​ង​ប្រក្រតី ឬ​ប្រមាណ​១០ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ជាប់​ៗ​គ្នា​នោះ និង​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ប្រែប្រួល​នៃ​កម្រិត​អ៊ីនស៊ូលីន​នឹង​​កាន់​តែ​ប្រសើរ​ឡើង៕
how-much-sleep-does-my-child-need1

Thursday, August 1, 2013

ព្រះចន្ទពេញវង់​​ ​ប៉ះពាល់​ដល់​​​ដំណេក​?

លោក​សាស្ត្រាចារ្យ Christian Cajochen ​មក​ពី​សាកលវិទ្យាល័យ​សុខាភិបាល​ទីក្រុង ​Basel  ប្រទេស​ស្វីស​ ​បាន​ឲ្យ​ដឹង​ថា ពន្លឺ​ព្រះចន្ទពេញវង់​បាន​ធ្វើ​ឲ្យ​​​​​​អ្នក​​កំពុង​​គេង​​ខុសប្លែក​ពី​ធម្មតា ទោះបី​ជា​ពួកគេ​មិនបាន​ឃើញ​ឬ ​ដឹង​ថា​ ​ព្រះចន្ទពេញវង់​​​ក៏ដោយ​។ ​​​
​សេចក្តី​សន្និដ្ឋាន​នេះ​​ធ្វើ​ឡើង​​តាមរយៈ​ការ​ពិសោធន៍លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​ ៣៣​នាក់​ពី​ក្រុម​មនុស្ស​ដែល​មាន​វ័យ​​ផ្សេងៗ​គ្នា ​ដោយ​ធ្វើ​ការ​តាមដាន​ត្រួតពិនិត្យ​ប្រព័ន្ធ​ខួរក្បាល និង​​ចលនា​ភ្នែក របស់​ពួកគេ​​ទៅ​នឹង​​អាថ៌កំបាំង​អ័រម៉ូន​ម្យ៉ាង។​ បន្ទាប់​ពី​​​​តាមដាន​​​យ៉ាង​ដិតដល់ ​ទិន្នន័យ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ដំណេក​យ៉ាង​ស្កប់ស្កល់​របស់​​ពួកគេ​បាន​ធ្លាក់ចុះ ៣០%  ​ហើយ​ពួកគេ​ត្រូវ​ចំណាយ​ពេល​យូរ​ខុស​ពី​ធម្មតា​​រហូត​ដល់​៥​នាទី​មុន​នឹង​​​គេងលក់​​ និង​បាន​​​គេង​លក់​តិច​ជាង​ថ្ងៃ​ធម្មតា​រហូត​ដល់ ​២០​នាទី។​​​​
លោក​សាស្ត្រាចារ្យ​​ដដែល​បាន​ប​បញ្ជាក់​ថា ​វា​ជា​ដំណើរ​ធម្មជាតិ​​មួយ​របស់​ព្រះចន្ទ​ដែល​​កើត​មាន​លើ​ភព​ផែនដី​នេះ​ ​​តែ​ជា​ផ្នែក​មួយ​​​​ដែល​​​មាន​ទំនាក់​ទំនង​ទៅ​នឹង​​អាកប្បកិរិយា​របស់​មនុស្ស និង​សត្វ​​​ក្នុង​ដំណើរការ​​បន្តពូជ​​​អស់​រយៈពេល​រាប់​លាន​ឆ្នាំ​មក​ហើយ​​។  ក៏​ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន ​ពន្លឺព្រះចន្ទ​បាន​ថយ​ឥទ្ធិពល​របស់​វា​ដោយសារតែ​​ពន្លឺ​អគ្គិសនី​នៅ​ក្នុង​យុគសម័យ​ទំនើប​នេះ​មក​ជំនួស​វិញ៕​​​​​​

ធ្វើឱ្យ​ភ្នែក​ស្រស់ស្អាត​មាន​មន្ដ​ស្នេហ៍ តាមរយៈ​ការចាក់​ថ្នាំ ប្រើ​វីតាមីន C និង​ការបណ្ដុះ​រោម​ភ្នែក

ភ្នែក​ជា​ចក្ខុ​វិញ្ញាណ ជា​ដួង​កែវ​នៃ​ជីវិត សំរាប់​បង្ហាញផ្លូវ​របស់​យើង ប៉ុន្ដែ​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ភ្នែក​យើង​ស្រស់ស្អាត និង​ទាក់ទាញ​ជាង​ភ្នែក​របស់​អ្នកដទៃ​? ​ភ្នែក​ស្រស់ស្អាត គឺជា​ភ្នែក​ធំៗ មាន​រោមភ្នែក​វែងៗ និង​ជុំវិញ​បរិវេណ​ភ្នែកមាន​លក្ខណៈ​ស្រទន់ មិន​មាន​ស្នាម​ជ្រីវជ្រួញ​។ សម្រាប់​យើង​ដែល​មាន​ភ្នែក​ស្រស់ស្អាត ហើយ​ពេល​វេលា​ក៏​ធ្វើឱ្យ​ភ្នែក​យើង​ផ្លាស់ប្ដូរ​ផង​ដែរ​។ ដូច្នេះ​តើ​ត្រូវ​ថែរក្សា​ភ្នែក​របស់​យើង​ឱ្យ​នៅតែ​មាន​មន្ដ​ស្នេហ៍ និង​ទាក់ទាញ​ដោយ​របៀប​ណា​? ស្បែក​នៅ​ជុំវិញ​រង្វង់​ភ្នែក គឺ​មាន​លក្ខណៈ​ស្ដើង​ហើយ​ខ្ចី ដូច្នេះ​ត្រង់​បរិវេណ​នេះ ជា​សញ្ញា​ដំបូង​បង្អស់ បង្ហាញ​ឱ្យ​ដឹង​ពី​វ័យ​ចំណាស់​របស់​អ្នក​។ មនុស្ស​យើង​ទទួលរង​ភាព​ចាស់ នៅលើ​រង្វង់​ភ្នែកមាន ២ ទំរង់​ធំៗ គឺ​តាមរយៈ​ស្នាម​ខ្មៅ ឬ​ស្នាម​ជ្រីវជ្រួញ​។ ការ​ញញឹមញញែម ការចង​ចិញ្ចើម ការ​ធ្មេចភ្នែក  និង​ការ​ទំពារ ជា​ចលនា​មូលដ្ឋាន​លើ​ផ្ទៃមុខ ដែល​បន្ដិច​ម្ដងៗ  អាច​នាំ​ទៅរក​ភាពសាមញ្ញ​បំផុត​នៃ​សញ្ញា​បង្ហាញ តាមរយៈ​អាការៈ​ស្នាម​ជ្រីវជ្រួញ​ថា អ្នក​មាន​វ័យចាស់​។ ស្នាម​ជ្រីវជ្រួញ អាច​មាន​មក​ជាមួយ​ការ​ហើមប៉ោង និង​ធ្លាក់​ថ្នក់​ខាងក្រោម​ភ្នែក​។ អាការៈ​ទាំងនេះ អាច​ឱ្យ​គេ​មើល​ទៅ​អ្នក​ហាក់បីដូចជា​ហត់​នឿយ ឬ​ដូចជា​មុខ​កំពុង​ខឹង បើ​ទុក​ណា​ជា​អ្នក​មិន​មាន​អារម្មណ៍​បែបនេះ​ក៏ដោយ​។ នៅពេល​យើង​វិវដ្ដ​ទៅរក​វ័យចាស់ ស្បែក​នៅ​ជុំវិញ​ប្រឡង់​ភ្នែក​មាន​សភាព​ជ្រីវជ្រួញ ដែល​ហៅថា ភាព​ជ្រួញ​ត្រង់​កន្ទុយភ្នែក​។​ វិធី​បង្ការ ៖ ​យើង​អាច​បង្ការ​ស្នាម​ជ្រីវជ្រួញ ដោយ​កាត់បន្ថយ​កុំ​ឱ្យ​ត្រូវ​កំដៅ​ព្រះអាទិត្យ និង​ចៀសវាង​ការជក់បារី ឬ​ញ៉ាំ​ជាតិ​ស្រវឹង​ច្រើនពេក​។ នៅពេល​អ្នកខ្លះ កើត​មាន​អាការ​ជ្រីវជ្រួញ ឬ​ស្នាម​ជាំខ្មៅ ក៏​អាច​បណ្ដាលមកពី​កត្ដា​បរិស្ថាន​ផ្សេងៗ ផងដែរ​។ ចូរ​ញ៉ាំ​អាហា​រណា​ដែល​នាំមក​នូវ​សុខភាព​ល្អ និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា និង​កុំឱ្យ​ខ្សោះ​ជាតិ​ទឹក​។​ ការព្យាបាល ៖ តំណាក់កាល​ទី ១ ការចាក់ បូថ​កស៍​-BotoxR : ទម្រង់​គ្រឿងសម្អាង ដែល​មាន​សារធាតុ Botulinum Toxin (​ជា​ប្រូតេអ៊ីន​ដែល​ផលិត​ដោយ​អតិសុខុមប្រាណ​) ដែល​គេ​ស្គាល់​ថា បូថ​កស៍ (BotoxR)   គឺជា​ថ្នាំ​ចាក់​ដ៏​ពេញនិយម ដោយ​មិន​ចាំបាច់​ធ្វើការ​វះកាត់ ដែល​អាច​កាត់បន្ថយ ឬ​បំបាត់​ជា​បណ្ដោះអាសន្ន​នូវ​ស្នាម​ជ្រួញ ដោយ​ការចង​ចិញ្ចើម​នៅលើ​ថ្ងាស កន្ទុយភ្នែក និង​នៅ​ត្រង់​.​ក​។ ដូច្នេះ​ឱសថ​នេះ អាច​ជួយ​ធ្វើឱ្យ​ស្បែក​ម៉ដ្ឋ​រលោង​ស្អាត និង​ស្រស់ថ្លា​ឡើងវិញ​។ សារធាតុ Toxin នេះ​ទៅ​ទប់​ឃាំង​សន្ទុះ​សរសៃប្រសាទ បង្អាក់​សាច់ដុំ​ដែល​បង្ករ​ឱ្យ​ជ្រីវជ្រួញ​បណ្ដោះអាសន្ន ព្រមទាំង​ធ្វើឱ្យ​ស្បែក​ម៉ត់​រលោង និង​មាន​សម្រស់​ស្រស់​ស្រាយ​។​ ​សារធាតុ​នេះ​អាច​លាយ ផ្សំ​ជាមួយនឹង​វិធីសាស្ដ្រ​ថែរក្សា​ស្បែក ដោយ​គ្រឿងសម្អាង​ដទៃ​ទៀត​ដូចជា​.. ការ​បកស្បែក ការចាក់​បំពេញ​សាច់ (​ឌឺ​មា ហ្វីលល័​រ​) –Dermal Filler ឬ​ម៉ាស្សា​មុខ​យក​កោសិកា​ចាស់​ចេញ ដោយ​ម៉ាស៊ីន Microdermabrasion ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ វិធីសាស្ដ្រ​ព្យាបាល​ដោយ​ការបញ្ចូល​គ្នា​របៀប​នេះ កាន់តែ​អាចជួយ​ការពារ​មិន​ឱ្យ​កើត​ស្នាម​ជ្រីវជ្រួញ​ថ្មីៗ​ទៀត នៅ​ពី​លើ​ស្បែក​។​ តំណាក់កាល​ទី ២ ការចាក់​បំពេញ​សាច់​(​ឌឺ​មា ហ្វីលល័​រ​) –Dermal Filler : ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃមុខ សារធាតុ Hyaluronic អាច​ជា​ជម្រើស​ដ៏​ប្រសើរ ដូច​ការ​ចាក់​បំពេញ​សាច់ (​ឌឺ​មា ហ្វីលល័​រ​) ដែរ ដោយសារតែ​ប្រសិទ្ធិភាព​សមប្រកប ជា​មួយ​រូប​កាយ​មនុស្ស​។​ Hyaluronic Acid គឺជា​សារធាតុ​ធម្មជាតិ​រកឃើញ នៅ​ក្នុង​សរី​រាងកាយ​មនុស្ស​។ ការប្រមូលផ្ដុំ​សារធាតុ​នេះ​ច្រើន ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ជាលិកា ដែល​មាន​ទំនាក់ទំនង​គ្នា និង​នៅក្នុង​វត្ថុ​រាវ​ជុំវិញ​ភ្នែក​របស់​អ្នក​។  ឥឡូវ​សារធាតុ​នេះ បាន​ក្លាយទៅជា​ប្រភេទ​ចាក់​បំពេញ​សាច់ (​ហ្វីលល័​រ​) Filler ដ៏​ពេញនិយម​បំផុត ដែល​អាច​ចាក់ (injection) បាន​។ ស្លាក​សញ្ញា​ទីផ្សារ​ឱសថ​កែ​សម្ផស្ស​នេះ មានដូចជា​ឈ្មោះ Captique, Esthélis, Elevess, Hylaform, Juvéderm, Perlane, Prevelle, Puragen និង Restylane​។ នៅពេលជែល (gel) នេះ​ត្រូវ​ចាក់​បញ្ចូល​ទៅក្នុង​សាច់ វា​មាន​តួនាទី​ជួយ​បំពេញ​ជាលិកា​ផ្ទៃមុខ ដែល​ចាស់​ទ្រុឌទ្រោម និង​បាត់បង់ ដោយសារ​វ័យចាស់​តាម​ធម្មជាតិ ឱ្យ​វិល​មក​រក​ប្រក្រតីភាព​ដូចដើម​វិញ​។ ជាងនេះទៅទៀត វា​ក៏​នាំមក​នូវ​ជាតិ​ទឹក ដើម្បី​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​ធ្វើឱ្យ​ស្បែក​ទន់​រលោង​ស្រស់ថ្លា​។​ វីតាមីន C ៖ ​វីតាមីន C មាន​ប្រសិទ្ធិភាព​ជួយ​កម្ចាត់​ស្នាម​ខ្មៅ​ជាំ នៅក្រោម​រង្វង់​ភ្នែក​។ វីតាមីន C ជួយ​បង្កើន​ខូ​ឡា​ជេន Collagen បំបាត់​រ៉ាឌីកាល់​សេរី ដែល​កើត​នៅលើ​ស្បែក និង​ការពារ​ស្បែក​ប្រឆាំងនឹង​ការបំផ្លាញ ដោយសារ​កម្ដៅ​ព្រះអាទិត្យ​។ រាល់​សារជាតិ​ទាំងនេះ សុទ្ធ​តែ​អាច​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ នៅត្រង់​រង្វង់​ភ្នែក​បាន​។ ទោះជា​យ៉ាងនេះ​ក្ដី ជា​ការសំខាន់ គឺ​ត្រូវ​កត់​សម្គាល់​ឱ្យឃើញថា វីតាមីន C មិនសូវ​ស្ថិតស្ថេរ​ប៉ុន្មាន​ទេ​។ មានន័យ​ថា នៅ​ពេល​ប៉ះ​ពាល់ត្រូវ​ខ្យល់ វា​នឹង​ធ្វើ​ប្រតិកម្ម​រំហួត​ទៅ​តាម​ខ្យល់ ហើយ​មិន​មាន​ប្រសិទ្ធភាព និង​បង្កើតឱ្យមាន​ស្នាម​ជ្រីវជ្រួញ ជាជាង​កម្ចាត់​ចោល​ស្បែក​ខូច​។ ដូចនេះ ឧបករណ៍​វេជ្ជសាស្ដ្រ​ដូចជា​ម៉ាស៊ីន Iontophoresis ត្រូវបាន​បង្កើតឡើង ដើម្បី​ប្រើប្រាស់ Microcirculation ប្រយោជន៍​ដើម្បី​ចាក់​បញ្ចូល​វីតាមីន C ទៅក្នុង​កោសិកា​។​ ​ការបណ្ដុះ​រោមភ្នែក : ផលិតផល Latisse (bimatoprost ophthalmic solution) គឺជា prostaglandin analog (​ជា​សមាជិក​នៃ​លីពីត ដែល​កើត​មក​ពី​អាស៊ីដ​ខ្លាញ់​) ដើម្បី​ធ្វើឱ្យ​រោមភ្នែក​កាន់តែ​វែង​ក្រាស់ និង​ខ្មៅ​ជាង​មុន ដោយ​ពន្លូត​ប្រវែង កម្រាស់ និង​ពណ៌​ខ្មៅ​។ លាប​វា​នៅលើ​ស្បែក​ត្រង់​ត្របកភ្នែក​ខាងលើ​ជ្រៅ​បន្ដិច រៀងរាល់​យប់​រយៈពេល ៨ សប្តាហ៍ អ្នកនឹង​ទទួលលទ្ធផល ជាក់​ជា​មិនខានឡើយ​។​ ភ្នែកមាន​មន្ដ​ស្នេហ៍ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ សម្រាប់​ធ្វើ​ឱ្យ​សម្រស់​រូបរាងកាយ​របស់អ្នក ស្រស់​ស្អាត​ឥត​ទាស់​ត្រង់ណា​នោះ​។ ដូច្នេះ​ត្រូវ​រក​វិធីសាស្ដ្រ​កែកុន​សោភ័ណភាព​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ខ្លួន​អ្នក​នៅ​តែ​ក្មេង​ជា​និច្ច​៕ ដោយ៖ ស្រីពេជ្រ (o_O)

Coolpix S3500 រាងតូច តែ​​សមត្ថភាព​ខ្ពស់​​​មិន​​គួរ​​ឲ្យ​​ជឿ

 បាន​ប្រកាស​លក់​កាមេរ៉ា​ម៉ូដែល​ថ្មី​ ដែល​ជា​កាមេរ៉ា​ប្រភេទ Coolpix S3500 ភ្ជាប់​មក​ជាមួយ​ប្រតិបត្តិការ​មុខងារ​យ៉ាង​សំបូរ​បែប និង​ការ​រចនា​រូបរាង​តូច​ស្ដើង​យ៉ាង​ស្រស់​ស្អាត។
Coolpix S3500 តម្លៃ​លើ​ទីផ្សារ​កម្ពុជា​ប្រហែល ១៦៧ ដុល្លារ​អាមេរិក
Coolpix S3500 ជា​ស៊េរី​បន្ទាប់​ពី​ម៉ូដែល S3300។ S3500 បាន​ភ្ជាប់​មក​ជាមួយ​ទំហំ Pixel ដល់​ទៅ 20.1MP និង 7x optical zoom ឬ​អាច​និយាយ​បាន​ថា​រាង​តូច​តែ​សមត្ថភាព​ខ្ពស់។
កាន់​តែ​ពិសេស S3500 បាន​បំពាក់​កម្មវិធី​ជាច្រើន​សម្រាប់​ការ editដូចជា Glamour Retouch and Quick Effects។ S3500 មាន​ច្រើន​ពណ៌​ ច្រើន​ជម្រើស។ តើ​ប្រិយមិត្ត និង​មិត្ត​យុវវ័យ​ដែល​កំពុង​គិត​ក្នុង​ការ​ជ្រើសរើស​ស៊េរី​កាមេរ៉ា ដែល​ទំនើប​និង​មាន​រាង​ស្ដើង​យល់​ឃើញ​ថា Nikon S3500 អាច​ជា​ជម្រើស​របស់​អ្នក​ដែរ​ឬ​ទេ?
S3500 មាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ តាម​រយៈ​ក្រុមហ៊ុន​​ HGB Trading (Nikon)។
សូម​ចុចត្រង់នេះ ដើម្បី​មើល​ផលិតផលកាមេរ៉ា​ស៊េរី​ថ្មីៗ​ដទៃ​ទៀត….

D7100 ស៊េរី​ថ្មី​ ទើប​មក​ដល់!

D7100 ជា​កាមេរ៉ា​ប្រភេទ​ថ្មី​មួយ ដែល​មាន​លក្ខណៈ​រឹងមាំ ធន់​ស្រាល (135.5 x 106.5 x 76 ម​ម) ជាមួយ​ទម្ងន់​ប្រហែល 675 ក្រាម ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​និង​ដាក់​តាម​ខ្លួន ហើយក៏​​ទើប​តែ​មក​ដល់​ទីផ្សារ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ។
តម្លៃលើ​ទីផ្សារ​កម្ពុជា​ប្រហែល ១,៦៨០ ដុល្លារ​រួមជាមួយ​ Lens ទំហំ 18-105 mm
D7100 មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ចាប់​យក​រូបភាព ជាមួយ​ប្រព័ន្ធ​ថ្មី 51-Point AF សម្រាប់​ផ្ដិត​យក​រូបភាព​ជា​សកម្មភាព​បាន​យ៉ាង​ល្អ។ នៅ​លើ​កាមេរ៉ា​ស៊េរី​ថ្មី​នេះ បាន​បំពាក់​មុខងារ​ជា​ច្រើន​ក្នុង​ការ​ប្រតិបត្តិការ រួម​ជាមួយ Len ប្រវែង​ខ្លី​អប្បបរមា f/8 ដែល​អាច​ចាប់​យក​រូបភាព​បាន​លឿន និង​ស្វ័យប្រវត្តិ​។ D7100 ក៏​មាន​សមត្ថភាព​អាច​កាត់​ផ្ទៃ​រូបភាព 1.3x DX Crop ដែល​ជួយ​បង្កើន​ជ្រុង​រូបភាព​ប្រមាណ 1.3x បើ​ប្រៀបធៀប​ទៅ​នឹង​ប្រភេទ​ផ្ទៃ​រូបភាព​ជា​ស្តង់ដារ។ វា​ក៏​បង្កើន​សមត្ថភាព​ខ្ពស់​នៃ​ចំណុច​កណ្ដាល​នៃ​កញ្ចក់ Len ដែល​សមមូល​នឹង​ជ្រុង​នៃ​រូបភាព​ប្រមាណ 2X*2 ដោយ​ធ្វើការ​ពង្រីក​លើ​ផ្ទៃ​ចម្ងាយ​នៃ​រូបភាព។
D7100 ប្រតិបត្តិការ​ជាមួយ DX-Format CMOS sensor រួម​ជាមួយ​កាមេរ៉ា​ទំហំ 24.1 មេហ្គាភិចសេល និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដំណើរការ​រូបភាព ៣ ដោយ​មិន​មាន Low-pass filter។ លក្ខណៈ​ពិសេស​ទាំងនេះ អាច​ផ្ដិត​យក​រូបភាព​កាន់​ច្បាស់​ខ្លាំង​ជាមួយ​ទំហំ​ខ្ពស់។ ការ​រួមបញ្ចូល​ដ៏​ពិសេស​នៃ​ចំនួន Pixel ខ្ពស់ និង​លក្ខណៈ​គុណភាព HD នៃ​កាមេរ៉ា D7100 អាច​ត្រូវ​បាន​បង្កើន​ថែមទៀត​ជាមួយ​នឹង NIKKOR lenses ដែល​ផ្តល់​នូវ​ជំនួយ​ក្នុង​ការ​ប្រើប្រាស់​កាន់តែ​ប្រសើរ ជាមួយ​នឹង​ប្រព័ន្ធ​បច្ចេកវិជ្ជា​អុបទិក​របស់ Nikon ។
D7100 ក៏​ផ្តល់​មុខងារ​ជាច្រើន​ផ្សេងៗ​ទៀត រួម​ជាមួយ​បច្ចេកទេស RGBW ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​ពណ៌​រូបភាព ជាមួយ​ពន្លឺ​បាន​ស្រស់​ស្អាត និង Spot White Balanceសម្រាប់​ការ​កំណត់​ពណ៌​រូបភាព​ដោយ​ផ្ទាល់ ទៅតាម​លក្ខខណ្ឌ​ដែល​ចង់​បាន។
បច្ចុប្បន្ន D7100 មាន​លក់​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​ នៅ​ក្រុមហ៊ុន​​ HGB Trading (Nikon)។

Mini Cooper និង​Roll-Royce តម្លៃ ១៦​ដុល្លារ!

ធ្លាប់​តែ​ឮ​ថា រថយន្ត​ស៊េរី​ទំនើបៗ ​មាន​តម្លៃ​ថ្លៃ​កប់​ពពក រាប់​ម៉ឺន រាប់​សែន​ដុល្លារ។ ​ចុះ​ហេតុ​អ្វីទាំង​ Mini Cooper ទាំង​Rolls-Royce និង​Ford Explorer លក់​តែ​ ១៦​ដុល្លារ​ចឹង?
ការវិវឌ្ឍន៍​នៃ​ឧស្សាហកម្ម​តន្ត្រី​ពិត​ជា​មិន​បាន​ឈប់​សម្រាក ឬ​បង្អង់​ទេ មិន​ថា​ធនធាន​មនុស្ស និង​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ។ ជាក់​ស្ដែង​ការ​កែប្រែ​មុខមាត់​រចនា​ឧបករណ៍​បំពង​សម្លេង​ថ្មី​ ហាក់​ទទួល​បាន​ចំណាប់​អារម្មណ៍ និង​គាំទ្រ​ច្រើន ព្រោះ​Speaker ទាំង​នោះ​​យក​គំរូ​តាម​រថយន្ត​ស៊េរី​ទំនើប​មួយ​ចំនួន​ដូចជា Mini Cooper,Rolls-Royce និង​Ford Explorer ជាដើម។
Speaker គម្រូ​រថយន្ត​ទាំង​បី​ម៉ូដែល​មានMini Cooper, Rolls-Royce និង​Ford Explorer ត្រូវ​បាន​កំណត់​លក់​ក្នុង​តម្លៃ​ដូច​គ្នា ១៦ដុល្លារ។
Omi AnGie ម្ចាស់​គណនី​ដែល​ប្រកាស​ដាក់​លក់​ឧបករណ៍​បំពង​សំឡេង​កម្សាន្ត​អារម្មណ៍​ខាង​លើ​នេះ បាន​លើក​ឡើង​ថា ក្រៅ​ពី​រូបរាង​ប្លែក​ហើយ​នោះ របស់​ទាំង​នេះ​មិន​ត្រឹម​តែ​ជា​Speaker ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​មាន​មុខងារ​ជា​ឧបករណ៍​ចាក់​តន្ត្រី (PM3 Player) តាម​រយៈ​រន្ធដោត​USB និង​មាន​វិទ្យុ​ទៀត​ផង។
ក្រៅ​ពី​speaker រូប​ឡាន​ទំនើប ​អាជីវករ​ខាង​លើ​ក៏​មាន​លក់​Speaker ដែល​មាន​មុខងារ​ដូច​គ្នា រូប​កំប៉ុង​ទឹកក្រូច​ម៉ាក តម្លៃ​ ៨ដុល្លារ​អាមេរិក ដែល​អតិថិជន​ទាំង​អស់​អាច​កុម្ម៉ង់​បាន ព្រោះ​មាន​លក់​លើ​ទីផ្សារ​កម្ពុជា​ស្រាប់។
យល់​យ៉ាង​ណា​ដែរ Speaker ឡាន​នេះ? Cute អត់?

Android ឈ្នះ iOS ដាច់​នៅ​ក្នុង​ត្រីមាសទី​២ លើ​ទី​ផ្សារ Tablet

ការលក់ Tablet នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ បានកើនឡើងដល់ ៥១,៧លានគ្រឿង បើធៀបនឹងឆ្នាំ មុនកើនឡើង ៤៣ភាគរយ។
កាលពីត្រីមាសទី២ឆ្នាំ ២០១២ ការលក់ Tablet មានចំនួន ៣៦,១លានគ្រឿង ដោយឡែកនៅឆ្នាំនេះ បានកើនឡើងដល់ ៥១,៧លានគ្រឿង ដែលកើនឡើងជិត ៥០ភាគរយ ដោយនៅក្នុងនោះ Android ក្ដោបទីផ្សារបាន ៦៧ភាគរយ ចំណែក iOS បាន ២៨,៣ភាគរយ រីឯ Windows វិញ មានត្រឹមតែ ៤,៥ភាគរយប៉ុណ្ណោះ។
ក្រុមស្រាវជ្រាវ Strategy Analytics បាននិយាយថា Android ត្រូវបានក្រុមហ៊ុន Google ផ្ដល់ជួនឥតគិតថ្លៃ ចំពោះក្រុមហ៊ុន ណាដែលចង់បាន Android ទៅប្រើជាមួយនឹង Tablet របស់ខ្លួន ហើយ Tablet ដែលលក់ដាច់ជាងគេគឺ Samsung។
ក្រុមអ្នកវិភាគបានលើកឡើងថា រហូតដល់ឆ្នាំ ២០១៧ ការលក់ Tablet នឹងបន្តកើនឡើងខ្ពស់ ចំណែកទីផ្សារកុំព្យូទ័រ វិញអាចថយចុះបន្តិច៕

Apple ​បាន​ជួស​ជុល​​បញ្ហា​​ដែល​អាច​ឲ្យ​​គេ hack iPhone តាម​រយៈ​ឆ្នាំង​សាក​ក្លែង​ក្លាយ​​​

ក្រុមហ៊ុន​ Apple បាន​ប្រាប់​ប្រភព Reuters​ ថា​ រាល់​កំហុស​ឆ្គង ឬ​ចន្លោះ​សុវត្ថិភាព​មួយ​​ចំនួន​ដែល​អាច​ឲ្យ​ក្រុម hacker ធ្វើ​ការ hack ទូរស័ព្ទ​ទំនើប iPhone តាម​រយៈ​ឆ្នាំង​សាក​ក្លែង​ក្លាយ​ពេល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន Apple ធ្វើ​ការ​ជួស​ជុល​រួច​​រាល់​ហើយ​ តាម​រយៈ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 ។ ប៉ុន្តែ​អ្វី​ដែល​គេ​​សោក​​ស្ដាយ​នៅ​ពេល​នេះ​គឺ iOS 7 មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ប្រើ​ជា​សាធារណៈ​នៅ​ឡើយ​ទេ ។
បើ​យោង​តាម​ប្រភព Gizmodo បាន​ឲ្យ​ដឹង​ថា ​វិធី​សាស្ត្រ​ hack របស់​ក្រុម hacker គឺ​ពូក​គេ​ធ្វើ​ការ​​រៀប​ចំ​បញ្ចូល​នូវ​លក្ខណៈ​មួយ​ចំនួន​ទៅ​​ឆ្នាំង​សាក​ក្លែង​ក្លាយ​​​ដើម្បី​ភ្ជាប់​ជា​មួយ​នឹង​កុំព្យូទ័រ​ប្រភេទ Linux ។ ​តាម​រយៈ​​វិធី​ខាង​លើ ​នៅ​ពេល​ដែល​គេ​សាក​ថ្ម iPhone ​​ឆ្នាំង​សាក​ក្លែង​ក្លាយ​ទាំង​​​​នោះ​នឹង​ធ្វើ​ការ​អនុញ្ញាត​​ឲ្យ​ virus ​ចូល​ទៅ​កាន់​ទូរស័ព្ទ​ នឹង​បើក​ផ្លូវ​ឲ្យ​ hacker អាច​ធ្វើ​ការ​បញ្ជា​ផ្សេងៗ​ទៅ​លើ iPhone ។ អាក្រក់​ជាង​នេះ ​នៅ​ពេល​ដែល hacker អាច​បញ្ជា​ទៅ​លើ iPhone ហើយ​នោះ​ ​ពួក​គេ​អាច​ធ្វើ​ការ​ទាញ​យក​នូវ​ព័ត៌មាន​​ទាំង​អស់​ចេញ​ពី​ទូរស័ព្ទ និង​ថែម​ទាំង​អាច​ធ្វើ​ការ screenshot ​ដើម្បី​លួច​យក email និង password របស់​គណនី​ធនាគារ​​ និង credit card របស់​អ្នក​​ផង​ដែរ​ ។
ចំពោះ​ការ update នូវ software iOS 7 របស់​ក្រុមហ៊ុន Apple អាច​នឹង​មាន​បញ្ចូល​នូវ សារ​​មួយ​​សម្រាប់​អ្នក​ប្រើ​​​​នៅ​ពេល​ពួក​គេ​ភ្ជាប់​កុំព្យូទ័រ ​និង​ឆ្នាំង​សាក​មួយ​ចំនួន​ដែល​ខុស​ពី​ផលិតផល​ដើម ។ យោង​ទៅ​តាម Ars Technica ​សារ​ដែល​មាន​នៅ​លើ iOS 7 សម្រាប់​​បញ្ជាក់​ពី​ការ​ភ្ជាប់​ទៅ​កាន់ កុំព្យូទ័រ​ ឬ​ឆ្នាំង​សាក​​នឹង​មាន​នូវ​ផ្ទាំង​រូប​ដូច​ខាង​ក្រោម ។

ក្រុង ប៉ោយប៉ែត កំពុង​ដាក់​លូ​បញ្ចៀស​ជំនន់​ទឹក​ភ្លៀង

ប៉ោយប៉ែតៈ មន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស្ដារ​ប្រព័ន្ធ​បណ្ដាញ​លូ​បង្ហូរ​ទឹកពី​លំនៅឋាន ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត ៥០ ខ្នង​ផ្ទះ នៅ​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ ដែល​អាច​ជន់​លិច​ពី​ជំនន់​ទឹក​ភ្លៀង​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​សម្ពាធ​ទាប។
លោក គង់ សុខ ចៅ​សង្កាត់ ប៉ោយប៉ែត ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា បន្ទាប់​ពី​មាន​ភ្លៀង​យ៉ាង​គំហុក​ជាប់ៗ​គ្នា​បី​ថ្ងៃ​មក​នេះ បាន​ធ្វើ​ឲ្យ​លំនៅឋាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត ៥០ ខ្នង នៅ​ក្នុង​តំបន់​ខ្លះ​នៃ​ទីក្រុង ពាណិជ្ជកម្ម ប៉ោយប៉ែត ដូចជា តំបន់​ភូមិ បាលិលេយ្យ សាមគ្គី​មាន​ជ័យ និង​តំបន់​ព្រៃ​ព្រិច មាន​ការ​ជន់​លិច​ជា​បន្ត​បន្ទាប់។
លោក​ថ្លែង​ថា៖«បច្ចុប្បន្ន យើង​បាន​ប្រើ​អេស្កាវាទ័រ​ចំនួន ៤ គ្រឿង កាយ​ប្រឡាយ​បង្ហូរ​ទឹក​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​ដែល​លិច​លង់​ទាំង​ នេះ»។ លោក​អះអាង​ថា៖«ប្រសិន​បើ​ក្នុង​អំឡុង​ពេល​ពីរ-បី​ថ្ងៃ​ខាង​មុខ​នេះ មិន​មាន​ភ្លៀង​ធ្លាក់​ទេ តំបន់​លិច​លង់​ទាំង​នេះ នឹង​វិល​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ»។
ប៉ុន្តែ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ធនធាន​ទឹក​និង​ ឧតុនិយម ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ បាន​ព្យាករ​ថា ក្នុង​រយៈ​ពេល​ពីរ-បី​ថ្ងៃ​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ ខ្លាំង​ជោកជាំ​ពេញ​ផ្ទៃ​ប្រទេស។
នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ លោក លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មាន​ការ​ប្រុង​ ប្រយ័ត្ន​ខ្ពស់​ចំពោះ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​និង វិសម្ពាធ​ទាប ដែល​កំពុង​គ្រប​ដណ្ដប់​លើ​តំបន់​អាង​ទន្លេ​មេគង្គ​លើ ក្នុង​ប្រទេស​ថៃ និង​ឡាវ ដែល​នឹង​អាច​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​ផង​ដែរ។
លោក បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី៣​ដល់ ថ្ងៃ​ទី៥ សីហា ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​ព្យុះ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​ប្រទេស​ កម្ពុជា​ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​វាល​ទំនាប និង​តំបន់​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់។
តាម​ការ​ឲ្យ​ដឹង​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ភូមិ សាមគ្គី​មាន​ជ័យ​ថា ជំនន់​ទឹក​ភ្លៀង​បាន​ជន់​លិច​ចូល​លំនៅឋាន​របស់​ពួក​គាត់​ដល់​ត្រឹម​កំភួន​ ជើង​ហើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​អំឡុង​បី​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​ មក។
លោក អ៊ូ ម៉ៅ អាយុ ៤៨ ឆ្នាំ រស់​នៅ​ភូមិ សាមគ្គី​មាន​ជ័យ បាន​ប្រាប់​ថា ភូមិ​គាត់​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​ឡើយ​ដូច្នេះ​ឲ្យ​តែ​មាន​ភ្លៀង​ ធ្លាក់​ខ្លាំង​ម្ដងៗ​គឺ​មាន​ការ​លិច​លង់​ជា​ប្រចាំ។
លោក​ថ្លែង​ថា៖​«ឥឡូវ​នេះ​ក្នុង​ផ្ទះ​ខ្ញុំ​ទឹក​លិច​ចូល​ត្រឹម​ក​ជើង​។ គ្រួសារ​ខ្ញុំ​កំពុង​រៀបចំ​ធ្វើ​ធ្នើរ​កល់​អីវ៉ាន់ ដើម្បី​ការពារ​ការ​ជន់​លិច​លង់​ដូច​កាល​ពី​ឆ្នាំ​មុន»។
កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ឆ្នាំ​មុន ទឹក​ភ្លៀង​និង​ទឹក​ដែល​បាក់​ធ្លាយ​ទំនប់​ពី​ខាង​ប្រទេស​ថៃ ក្នុង​តំបន់​ជាប់​ព្រំដែន​កម្ពុជា បាន​ធ្វើ​ឲ្យ​ទីក្រុង ប៉ោយប៉ែត និង សិរីសោភ័ណ ខេត្ត បន្ទាយ​មាន​ជ័យ ព្រម​ទាំង​ខេត្ត​មួយ​ចំនួន រួម​មាន ខេត្ត បាត់ដំបង ប៉ៃលិន សៀមរាប និង កំពង់ធំ ជន់​លិច​អស់​រយៈ​ពេល​ជាង​មួយ​ខែ បណ្ដាល​ឲ្យ​សាលា​រៀន​មួយ​ចំនួន​បិទ​ទ្វារ ផ្អាក​ការ​សិក្សា​របស់​សិស្ស​មួយ​រយៈ។
ទោះ​យ៉ាង​ណា លោក គង់ សុខ និយាយ​ថា ការ​លិច​លង់​លំនៅឋាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់ ប៉ោយប៉ែត របស់​លោក​នៅ​ពេល​នេះ មិន​មែន​បណ្ដាល​មក​ពី​ការ​បាក់​ទំនប់​ទឹក​ក្នុង​ប្រទេស​ថៃ​ហូរ​ចាក់​មក​ទេ គឺ​គ្រាន់​តែ​ជា​ជំនន់​ទឹក​ភ្លៀង​តែ​ប៉ុណ្ណោះ៕

សុខភាព​ និង​ សម្រស់


សុខភាព​ និង​ សម្រស់

សាច់​ក្រហម​បង្កើន​គ្រោះ​ថ្នាក់​ជំងឺ​ទឹក​នោម​ផ្អែម

ការ​ស្រាវជ្រាវ​នៅ​អាមេរិក​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​សាច់​ក្រហម​ដូច​ជា​សាច់​គោ​ឬ​ប្រភេទ​សាច់​ផ្សេង​ទៀត​ជា​រៀងរាល់​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បំផុត​ដល់​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។
mylifestages
ក្រុម​ជំនាញ​នៅ​សាកលវិទ្យាល័យ​Harvard ផ្នែក​សុខភាព​បាន​បង្ហាញ​ថា ទម្លាប់​ញ៉ាំ​សាច់​ក្រហម​ស្រស់​១០០ក្រាម​រាល់​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​កើន​ឡើង​គ្រោះ​ថ្នាក់​​ដល់១៩%។ ជាង​នេះ​ទៅ​ទៀត បើ​ពិសា​សាច់​ក្រហម​ដែល​ឆ្លង​កាត់​ការ​ផលិត​នឹង​នាំ​ឲ្យ​គ្រោះ​ថ្នាក់​កាន់​តែ​កើន​ឡើង​ដល់ទៅ​​៥១%។ តែ​ទោះ​ជា​យ៉ាង​ណា​គ្រោះ​ថ្នាក់​នឹង​ថយ​ចុះ​បើ​សាច់​ក្រហម​ត្រូវ​ជំនួស​ដោយ​សាច់​ស​ បន្លែ​ផ្លែ​ឈើ​ គ្រាប់​ធញ្ញជាតិ​និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច។
ជំងឺ​ទឹក​នោម​ផ្អែម​ផ្ដល់​ផល​ប៉ះពាល់​ដល់​មនុស្ស​ជិត​៣៥០លាន​នាក់​ទូទាំង​ពិភពលោក ហើយ​ជាង​១១%​នៃ​មនុស្ស​ដែល​មាន​វ័យ​លើស​​២០ឆ្នាំ​នៅ​អាមេរិក​កំពុង​មាន​ជំងឺ​នេះ។
ជំងឺ​ទឹកនោម​ផ្អែម​ចែក​ជា​២គឺ​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១និង​ទី២។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ ច្រើន​កើត​ចំពោះ​កុមារ​និង​យុវវ័យ​ហើយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២អាច​កើត​គ្រប់​វ័យ​និង​ជា​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ទាក់ទង​នឹង​កម្រិត​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម ហើយ​ជា​ទូទៅ​កើត​ឡើង​ដោយសារ​តែ​លើស​ទម្ងន់​ ខ្វះ​លំហាត់​ប្រាណ និង​ទម្លាប់​ញ៉ាំ​អាហារ​គ្មាន​សុខភាព។



អារម្មណ៍​តានតឹង​កើត​ពី​អ្នក​ឬ​អ្នក​ដទៃ?

ជំងឺ​តានតឹង​គឺ​ជា​អារម្មណ៍​មួម៉ៅ​ ធុញ​ថប់ តប់​ប្រមល់ ឆាប់​ខឹង សុញ​គំនិត​ គិត​អ្វី​មិន​ចេញ ហើយ​ធ្វើ​អ្វី​តែងតែ​តម្រូវ​ចិត្ត​ខ្លួន​ឯង​ មិន​ចុះ​សម្រុង​នឹង​អ្នក​ដទៃ​ ឃើញ​តែ​កំហុស​គេ​រហូត។
មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ​នោះ​ទេ​ តែង​តែ​ជួប​នូវ​ហេតុការណ៍​ផ្សេងៗ​ និង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​មាន​បញ្ហា​ តែ​ខុស​គ្នា​ត្រង់​ថា អ្នក​ខ្លះ​មិន​បាន​យក​បញ្ហា​ទាំង​នោះ​មក​ដាក់​ក្នុង​ចិត្ត​ តែ​អ្នក​ខ្លះ​យក​មក​ដាក់​ក្នុង​ចិត្ត​រហូត​មាន​អារម្មណ៍​តាន​តឹង​ដែល​អាច​បង្កជា​ជំងឺ។
sheerbalance
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​អារម្មណ៍​តានតឹង​គឺ​ ដោយ​សារ​បញ្ហា​ការងារ មាន​ការងារ​ច្រើន ការ​សិក្សា​ច្រើន គិត​ច្រើន ដោយ​ពុំ​មាន​ពេល​វេលា​សម្រាប់​សម្រាក​កម្សាន្ត​ដើម្បី​ទទួល​យក​បរិយាកាស​វិជ្ជមាន​ ឬ​ក៏​មិន​បាន​ជជែក​គ្នា​លេង​ជាមួយ​មិត្តភ័ក្ដិ​និង​ជួបជុំ​បង​ប្អូន​ជា​ដើម។ នៅ​ពេល​មាន​អារម្មណ៍​តានតឹង​អូស​បន្លាយ​យូរ​ទៅ​ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ក្លាយ​ជា​មនុស្ស​វិកល​ចរិត​។
នៅ​ពេល​ដែល​មាន​ជំងឺ​អារម្មណ៍​តានតឹង​ ធ្ងន់ធ្ងរ វិធី​ដែល​ល្អ​អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​​គ្រូ​ពេទ្យ​ចិត្តសាស្ត្រ​ ដើម្បី​ឲ្យ​គាត់​ពន្យល់​ផ្នែក​ចិត្តសាស្ត្រ​និង​ផ្ដល់​ឱសថ​មួយ​ចំនួន។ ជា​ពិសេស​ ត្រូវ​ឲ្យ​អ្នក​ជំងឺ​និយាយ​ឲ្យ​បាន​ច្រើន​ និង​មិន​ត្រូវ​ប្រឆាំង​នឹង​គំនិត​របស់​គាត់​ទេ តែ​ក្រោយ​មក ​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​អារម្មណ៍​ស្ងប់​ ទើប​ពន្យល់​ហេតុផល​។ បើ​អ្នក​ជំងឺ​ស្ដាប់​ហេតុ​ផល​បាន​ នោះ​ជា​សញ្ញា​វិជ្ជមាន​របស់​គាត់​ហើយ។
ម្យ៉ាង​ទៀត​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ជ្រើសរើស​ពេល​វេលា​សមរម្យ​ ដើរ​កម្សាន្ត​និង​ជជែក​គ្នា​លេង​ជាមួយ​អ្នក​ដែល​ពេញ​ចិត្ត​ឲ្យ​បាន​ញឹកញាប់​។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ត្រូវ​ឆ្លាត​ពេល​សមាធិ​បន្ធូរ​អារម្មណ៍ និង​ដក​ដង្ហើម​វែងៗ​ឲ្យ​បាន​ញឹកញាប់​ នោះ​ពិត​ជា​​អាច​កាត់​បន្ថយ​អារម្មណ៍​តានតឹង​បាន៕



ជំងឺ​អាថ៌កំបាំងរបស់​ស្ត្រី

ទ្វារមាស​ជា​កន្លែង​ដែល​សំបូរ​មេរោគ​ងាយ​នឹង​បង្ក​ជំងឺ​ខ្លាំង​ណាស់។ ដូច្នេះ​ជំងឺ​ទ្វារមាស​តែងតែ​កើត​នៅ​លើ​ប្រដាប់​ភេទ​ស្ត្រី។ ជំងឺ​ទ្វារមាស​រួម​មាន​ ការ​រលាក​ទ្វារមាស​ដែល​បណ្ដាល​ឲ្យ​ក្រហាយ ពិបាក​ក្នុង​ការ​រួម​ភេទ និង​បណ្ដាល​ឲ្យ​ធ្លាក់​ស ជំងឺ​សិរមាន់ បូស​នៅ​លើ​ប្រដាប់​ភេទ ជំងឺ​ផ្សិត ឬ​មាន​ដុំ​នៅ​លើ​ទ្វារមាស​ជា​ដើម។ តែ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ នឹង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហារីក​ទ្វារមាស។
មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ទ្វារមាស​ តែ​ជា​ទូទៅ​​ជំងឺ​ប្រភេទ​នេះ​កើត​ឡើង​ដោយ​សារ​ខ្វះ​​អនាម័យ​ត្រង់​​ប្រដាប់​ភេទ។ ជំងឺ​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ធ្វើ​ឲ្យ​មាន​ការ​ចុកចាប់​ត្រង់​ប្រដាប់​ភេទ​ពិបាក​ក្នុង​ការ​រួមភេទ ខាត​បង់​ទាំង​ប្រាក់​និង​ពេល​វេលា​ក្នុង​ការ​ព្យាបាល​ ។ តែ​សូម​ប្រយ័ត្ន​ ក្នុង​ករណី​ដែល​ព្យាបាល​មិន​ទាន់​ពេល​ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ថែម​ទៀត​ផង។
ដូច្នេះ​ដើម្បី​កុំ​ឲ្យ​កើត​ជំងឺ​​ទ្វារមាស​ ស្ត្រី​គ្រប់​រូប​ត្រូវ​មាន​អនាម័យ​ប្រដាប់​ភេទ​ឲ្យ​បាន​ល្អ។ នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ត្រង់​ប្រដាប់​ភេទ​ គួរ​តែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ជំនាញ និង​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់​ដើម្បី​កុំ​ឲ្យ​មេរោគ​រីក​រាលដាល​ថែម​ទៀត ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល៕






៤ចំណុច​​សម្រាប់​សម្រស់

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រះអាទិត្យ​តែង​ឡើង​កម្ដៅ​ បញ្ហា​ក៏​ចេះ​តែ​កើត​ឡើង​ចំពោះ​ស្បែក​ស្ត្រី។ ស្ត្រី​មួយ​ចំនួន​ខក​ចិត្ត​ចំពោះ​ផលិតផល​ ហើយ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​ស្បែក។ ស្ត្រី​ខ្លះ​បែរ​មក​ស្វែង​យល់​ពី​គន្លឹះ​ងាយៗ​ដែល​មាន​ប្រយោជន៍​ដល់​ស្បែក។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ស្បែក​របស់​អ្នក​៖
ញ៉ាំ​ទឹក​ឲ្យ​ច្រើន
មិត្ត​យុវវ័យ​ប្រហែល​ជា​ឆ្ងល់​ពី​ទំនាក់ទំនង​រវាង​ទឹក​និង​ស្បែក​ស្អាត។ ដូច​ដែល​មិត្ត​អ្នក​អាន​ធ្លាប់​ដឹង​ហើយ ទឹក​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​រាងកាយ។ បើ​រាងកាយ​មាន​ទឹក​គ្រប់គ្រាន់​វា​ជួយ​ថែ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​និង​ភ្លឺ​រលោង​ តែ​បើ​ខ្វះ​ជាតិ​ទឹក​វិញ ស្បែក​របស់​អ្នក​នឹង​ស្ងួត​ ជ្រីវជ្រួញ​និង​ខ្វះ​ភាព​បត់បែន។ ដូច្នេះ​ការ​ពិសា​ទឹក​ច្រើន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្បែក​ស្អាត។
ក្រូច​ឆ្មារ
យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ក្រូច​ឆ្មារ​គឺ​ពោរពេញ​ទៅ​ដោយ​វីតាមីន​C ។ វីតាមីន​C អាច​ជួយ​ឲ្យ​ស្បែក​រលោង ពន្យារ​ភាព​ចាស់ ព្រមទាំង​លុប​បំបាត់​ស្នាម​អុច​ខ្មៅ​និង​ភាព​ជ្រីវជ្រួញ។ យោង​តាម​ការ​ស្រាវជ្រាវ​ក្រូច​ឆ្មារ​អាច​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក​ស្បែក​បាន។ និយាយ​រួម​ទៅ​ក្រូចឆ្មារ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​គាំពារ​ស្បែក​ឲ្យ​ស​និង​មាន​សុខភាព​ល្អ។ វិធី​ដែល​ងាយ​បំផុត​អ្នក​គ្រាន់​តែ​យក​ចំណិត​ក្រូចឆ្មារ​ដាក់​ក្នុង​ទឹក​ បន្ទាប់​មក​ញ៉ាំ​ជា​ការ​ស្រេច។ វិធី​មួយ​ទៀត​អ្នក​គ្រាន់​តែ​យក​ចំណិត​ក្រូច​មក​បិទ​លើ​ផ្ទៃ​មុខ​ប៉ុន្មាន​នាទី​ក្រោយ​មក​ទើប​លាង​ចេញ។ បើ​អ្នក​អនុវត្ត​បែប​នេះ​នៅ​ពេល​ល្ងាច​នោះ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព។
ត្រី
អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ញ៉ាំ​ត្រី​៣ដង​ក្នុង​១សប្ដាហ៍​ អាច​ការពារ​អ្នក​ពី​ការ​វាយប្រហារ​របស់​​កម្ដៅ​ព្រះអាទិត្យ​បាន។ ការ​ញ៉ាំ​ត្រី​ជា​ទម្លាប់​គឺ​ជា​រនាំង​ការពារ​បែប​ធម្មជាតិ​មួយ​ដែល​មាន​ប្រយោជន៍​ស្រដៀង​ទៅ​នឹង​ការប្រើប្រាស់​ផលិតផល​ដែរ។
លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ
យើង​អាច​និយាយ​បាន​ថា​ការ​លាប​ឡេ​គឺ​ពិត​ជា​សំខាន់​។ មាន​អ្នក​ខ្លះ​ប្រហែល​ជា​យល់​ថា​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មាន​តួនាទី​ត្រឹម​តែ​ការពារ​ប៉ុណ្ណោះ​ តែ​ការ​ពិត​មិន​មែន​ទេ បើ​អ្នក​មិន​លាប​វា​ទេ​ស្បែក​របស់​អ្នក​នឹង​ប្រែ​ពណ៌​ខ្មៅ។

ទស្សនា ផ្ទះឋានសួគ៌លើទឹក ដ៏ស្រស់ស្អាត នៅលើកូនកោះ ដ៏រ៉ូម៉ែនទិច

ខូម៉ែនដូ  គឺជាកូនកោះឋានសួគ៌ធម្មជាតិមួយ ដ៏ស្រស់ស្អាត សម្បូរដោយទេសភាព ដ៏ស្រស់ត្រកាល
ដែលមានទីតាំងនៅក្នងប្រទេស ម៉ាឌីវ។
កូនកោះឋានសួគ៌ខូម៉ែនដូជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងទាក់ទាញបំផុតនៅលើពិភពលោក
ដែលពោរពេញទៅទិដ្ឋភាព  ដ៏ស្រស់បំព្រង   ដូចជា៖ ទឹកសមុទ្រ ដ៏ថ្លាឈ្វេង   ឆ្នេរដ៏ស្រស់លក្បោះ 
ភោជនីយដ្ឋាន និង ផ្ទះវីឡាលើទឹក ជាជូរ សំរាប់ទទួលភ្ញៀវទេសចរ ដ៏ប្រណិត  ប្រកបដោយផាសុខ
ភាពរ៉ូម៉ែនទិច និង ភាពកក់ក្តៅបំផុត សំរាប់ភ្ញៀវទេសចរ ដែលបានមកកំសាន្ត នៅទីនេះ។ ពិសេស
សំរាប់គូស្នេហ៍ មកក្រេបទឹកឃ្មុំនៅទីនេះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!

នគរបាល អន្តោប្រវេសន៍ ច្រកព្រំដែនដូង និងគ្រួសារ ក្រឡាប់រថយន្ត ស្លាប់ម្នាក់ របួស២នាក់

បាត់ដំបង៖ មន្រ្តីនគរបាល អន្តោប្រវេសន៍ នៅច្រកព្រំដែនដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង លោក ស៊្រុន ម៉ុង បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៣ និង២៥ នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣  ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្ត ស្ថិតនៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈភរិយា និងបុរសម្នាក់ទៀតរងរបួស ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ រួមជាមួយភារិយា និងបុរសម្នាក់ទៀត បានធ្វើដំណើរតាមរថយន្តនីសាន់ ពីស្រុកថ្មគោល ឆ្ពោះទៅស្រុកកំរៀង។ លុះដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោងខ្លាំងនោះ ស្រាប់តែរេចង្កូតក្រឡាប់ធ្លាក់ទឹកប្រឡាយបណ្តាលឲ្យលោក ស្រ៊ុន ម៉ុង ជាអ្នកបើកបរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ដោយឡែកភរិយា និងបុរសរួមដំណើរ ត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ និងនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕