Blogger Templates June 2013 ~ Khmer- News For You

នេះគឺជាការធ្វើសិក្ខាសិលានៅក្រុងកែប..

ការសិក្ខាសិលាគឺធ្វើអោយយើងយល់ដឹងអំពីអ្នកការសែត។

ជីវិតកុមារនិងការអប់រំកុមារដុនបូស្កូ

ដុនដូស្កូគឺជាសាលាដែលជួយបង្ហាត់បង្រៀនកុមារអោយដើរផ្លូវល្អ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានធ្វើការប្រលងដើម្បីទទួលសិស្សក្រីក្រ

ជីវិតនៃការដើរកំសាន្ត

ជីវិតនៃការដើរកំសាន្តគឺធ្វើខ្លួនអោយសម្បាយដើម្បីអនាគត់

Friday, June 21, 2013

បោះឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​យក​ពន្ធ​លើ​ដី​ធ្លី​ និង​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន​

ខេត្ត​កំពង់​ចាម ​៖ ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​ ១ខ្សែ​ ប្រវែង​ ១២​គីឡូ​ម៉ែត្រ​ ពី​ចំណុច​ផ្សារ​អូរ​រាំង​ឪ​ ទៅ​ភូមិ​ដំ​ណាក់​ព្រីង​ ស្រុក​កោះ​សូ​ទិន​ ត្រូវ​បាន​ប្រារព្ធ​បើក​ការ​ដ្ឋាន​ជួស​ជុល​ឡើង​វិញ​ នៅ​ព្រឹក​ថ្ងៃទី​២១​ មិថុនា​ ២០១៣​ក្រោម​អធិប​តី​ភាព​ លោក​ ជា​ សុផារ៉ា​ រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៏​ជន​បទ​ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​មីង​ឃុំ​អំពិល​តា​ពក​ ស្រុក​អូរ​រាំង​ឪ ។​
វត្ត​មាន​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ចើញ​ចូល​រួម​មាន​ លោក​ ឡាន់ ​ឆន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ស្រី ​ខុង​ ស៊ុន​អេង​ អភិ​បាល​រង​ខេត្ត​ លោក​ សាយ​ សំអាល់​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ​ លោក​ជំទាវ ​សាន្ត​ អរុណ​ អនុ​ប្រធាន​ក្រុម​ការ​ងារចុះ​ជួយស្រុក​អូរ​រាំង​ឪ លោ​កជំ​ទាវ​ឧក​ញ៉ា យិន​ សុផា​នី​ អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​អូររាំង​ឪ ​លោក​ឧក​ញ៉ា ​ប៉ូ​ គឹម​ថេង​ ព្រម​ទាំង​សមា​ជិក​ សមា​ជិកា​បក្ស​ ប្រជា​ពល​រដ្ឋ​ចូល​ចំនួន​ជាង​ ៤.០០០​ នាក់​ ។ ​
លោក​ រស់​ សុខន​ អភិ​បាល​ស្រុក​អូរ​រាំង​ឪ ​ថ្លែង​គូស​បញ្ជាក់​ថា​ ស្រុក​អូរ​រាំង​ឪ​ មាន​ឃុំ​ចំនួន​៧ ​ភូមិ​១៤១​ ផ្ទៃដី​ ៣១.៨៤៦​ ហិក​តា ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១២​ មាន​ប្រជា​ពល​រដ្ឋ​ចំនួន ​៩៤.២៤៩​នាក់ ​ស្រី​ ៤៨.៦៥១​នាក់ ​ដង់​ស៊ី​តេ​ស្មើ​ ២៩៥,៩៤​នាក់ ​ក្នុង​ ១​គីឡូ​ម៉ែត្រ​ការ៉េ ​។ លោកបន្ត​ថា ​សម្រាប់​បញ្ហា​សនិ្ត​សុខ ​គឺស្ថិត​ក្នុង​ស្ថាន​ភាព​មធ្យម ​ដូច​ជា​ការ​ងារ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ក្នុង​ឆ្នាំ​២០១២​ កន្លង​មក​មាន​ ២​ឃុំ​ ជាប់​លេខ​១ ​១​ឃុំ​ ជាប់​លេខ​២ ​២ឃុំ​ ជាប់​លេខ​៣ ​និង​ ២ឃុំ​ ទៀត​មិន​ជាប់​ចំណាត់​ថ្នាក់​ ។
រីឯ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​មាន ទំ​នប់​ ៤៨​កន្លែង​ ប្រឡាយ​ ២១​ ខ្សែ​ វិទ្យា​ល័យ​៣ ​អនុ​វិទ្យា​ល័យ​៤ ប​ឋម​សិក្សា​៣៦ ថ្នា​ក់​មត្តេយ្យ​រដ្ឋ​៧ ម​ត្តេយ្យ​សហ​គមន៏​៧ ​ការិយា​ល័យ​សុខា​ភិបាល​ស្រុក​១ ​មណ្ឌល​សុខ​ភាព៨​ វត្ត​២៥ ​ពុទ្ធិក​អនុ​វិទ្យា​ល័យ១ ពុ​ទ្ធិក​បឋម​សិក្សា៤ សា​លា​ធម្ម​វិន័យ​ ១​ថ្នាក់ វិ​ហារ​គ្រឹស្ទ​២ ស្នាក់​ការគ្រឹស្ទ៥​ ផ្សារ​ខ្នាត​ធំ១ ផ្សារ​ខ្នាត​តូច១​ ស្ថានីយ៏​ប្រេង​ឥន្ធនៈ​៣ ស្ថានីយ៏​ចែក​ចាយ​អគ្គិ​សនី​១​​ ​ផ្ទះ​សំណាក់​២ អា​ហារ​ដ្ឋាន​ ១២​កន្លែង ​រោង​ចក្រ​កាត់​ដេរ​១ គ្រឹះ​ស្ថាន​ផ្តល់​ប្រាក់​កម្ចី៨ ​ស្ថានីយ៏​ទឹក​ស្អាត​១ ​សិប្ប​កម្ម​ទឹក​ត្រី​ខ្នាត​តូច​១ ស្ថានីយ៏​ទូរទស្សន៍​ខ្សែកាប​១ អ​ង្កកា​រ​ចំនួន​៩ កំ​ពុង​ធ្វើ​សកម្ម​ភាព​ សា​លាខ្មែរ-ចិ​ន១​ និង​សាលា​រៀន​អង់​គ្លេស​ឯក​ជន១​ ។​
ជាក់​ស្តែង​នៅ​ឆ្នាំ​២០១៣ ​នេះ ​គម្រោង​៩ ​ដែល​ត្រូវ​អនុវត្តន៏​ក្នុង​ឃុំ​ទាំង​៧​មាន​គម្រោង​ជួស​ជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ប្រវែង​ ១៧.២៨១ ​ម៉ែត្រ​ គម្រោង​សាង​សង់​លូ ១​១​កន្លែង ​គម្រោង​កែ​លម្អ​ផ្លូវ​បេតុង​ ៣៤២​ម៉ែត្រ ​និង​គម្រោង​ស្តារ​ប្រឡាយ​ប្រវែង​ ១.៣៥០​ ម៉ែត្រ​ ដែល​ទើប​បញ្ចប់​ការ​ដេញ​ថ្លៃ​ កាល​ពី​ថ្ងៃទី​២០ ​មិថុនា ​២០១៣ ។

បន្ទាប់​មក ​លោក ​ជា ​សុផារ៉ា រ​ដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៏ជ​ន​បទ មាន​ប្រ​សាសន៏​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ ធ្លាក់​ក្នុង​របប​ប៉ុល​ពត​នោះ ​មាន​មេ​បក្ស​ប្រឆាំង​មួយ​ចំនួន​រស់​នៅ​ប្រទេស​បារាំង​ ដែល​ប្រជា​ជន​គ្រប់​រូប​កំពុង​រស់​នៅ​ក្នុង​ភាព​វេទនា​បំផុត ​សូម្បី​តែ​រូប​លោក​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជីក​ដី​ជា​ទម្ងន់តាម​ផែន​ការ​ដែល​អង្ក​ការ​បាន​ដាក់​ឲ្យ​ ។ ​
លុះ​ពេល​ដែល​កម្ពុជា​យើង​បាន​រំដោះ​ចេញ​ពីរ​បប​នេះ​មក​ នៅ​ឆ្នាំ​១៩៩៣ ​ដែល​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ជា​លើក​ដំបូង​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្ក​ការ​សហ​ប្រជា​ជាតិ ​។ ​ផ្អែក​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ចំនួន​ ៤​អាណត្តិ​ និង​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ចំនួន ​៣​លើក ក​ន្លង​មក​ក្តី ​បក្ស​ប្រឆាំង​នៅ​តែ​ចាញ់​ឆ្នោត ​ក្រុម​ប្រឆាំង​គេ​ដើរ​បោក​ជាមួយ​នឹង​អ្នក​ផ្សេង​បាន ​តែជា​មួយនឹ​ង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​គឺមិន​អាចបោ​កបាន​នោះទេ​ ។ ​
ជាក់​ស្តែង​តាម​ការ​ពិនិត្យ​គ្រាន់​តែ​នៅ​ឃុំ​អំពិល​តា​ពក​ មាន​ប្រជា​ជន​ចំនួន ​១.៦២០នាក់​ ​មិន​បាន​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ហើយ​អ្នក​ដែល​ធ្លាប់​តែ​បោះ​ឆ្នោត​ឲ្យ​បក្ស​ផ្សេង​សូម​បង្វិល​ងាក​បោះ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​វិញ ​នាថ្ងៃទី២៨ ​កក្កដា ខា​ងមុខ ​នឹង​ទទួល​បាន​ផ្លូវ​ថ្នល់ សា​លា​រៀន ​វត្ត​អារាម ​និង​សមិទ្ធិ​ផល​ផ្សេងៗ​ទៀត​ ចាប់​តាំង​ក្រោយ​ឆ្នាំ​១៩៧៩ ​រហូតម​ក​ដល់​សព្វ​ថ្ងៃ​នេះ យើ​ង​ទទួល​បាន​សុខ​សាន្ត​រយៈ​ពេល ៣​៥ឆ្នាំ ​មក​ហើយ​ និង​ជួយ​បង្កើន​ជីវភាព​របស់​ប្រជា​ជន​ឲ្យ​ទទួល​បាន​ការរីក​ចម្រើន​ ។ គាំ​ទ្រ​បេក្ខ​ភាព​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​នៅអា​ណត្តិ​ទី៥​ នេះ គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន ​គឺមិន​យក​ពន្ធ​លើដី​ធ្លី​នោះ​ទេ ​។​
សូម​បញ្ជាក់​ថា ក្រោយពី​បញ្ចប់​ពិធីខា​ងលើ ​លោក ​ជា ​សុផារ៉ា បាន​អញ្ជើញ​ទៅ​សំណេះ​សំណាល​ជា​មួយ​និង​ប្រជា​ជន​ចំនួន ៤​.៤០០​នាក់ ​នៅ​វត្ត​ថ្មី​លើ ឃុំ​​ព្រះ​ធាតុ រ​ហូត​ដល់​ពេល​រសៀល​ថ្ងៃ​ដដែល (​២១ ​មិថុនា) ​សំណេះ​សំណាលជា​មួយ​ប្រជា​ជន​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា ​ញឹម ​វណ្ណ​ដា ​ឃុំ​គង​ជ័យ ​ចំនួន​ជាង ​៦.០០០​នាក់​ មក​ពី​ឃុំ​គង​ជ័យ និង​ឃុំ​ទួល​សុភី និ​ង​សំណេះ​សំណាល​នៅ​ក្នុង​វិទ្យា​ល័យ​ ហេង សំ​រិន ប្រជា​ជន​មក​ពី​ឃុំ​ចក ​និង​ឃុំដំ​រិល ​ចំនួន​ជាង ​៦.០០០​នាក់ ផ​ងដែ​រ ​ ដោយ​សំណូម​ពរ​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី៤ ។​​ ​នា​ឱកាស​នោះ ក៏​បាន​ចែក​សារុង​ម្នាក់​មួយៗ ​ដល់​ប្រជា​ជន​ដែល​បានចូ​លក្នុង​ក្តី​សោម​នស្ស​រីក​រាយ​ក្រៃ​លែង ៕ ​

កោះសន្តិភាព



លោក កែប ជុតិមា ប្រាប់ក្រុមយុវជន ក៧៧ ត្រៀមយុទ្ធនាការ ឃោសនាបោះ ឆ្នោត

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជា ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន លោក កែប ជុតិមា បានប្រាប់ទៅក្រុម សកម្មជន យុវជនហៅថា ក៧៧ ដែលមក ពីគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនចំនួន ១៨ ក្នុងរាជធានីភ្នំពេញ ត្រៀមខ្លួនឱ្យ ស្រេច សម្រាប់យុទ្ធនាការឃោសនាបោះ ឆ្នោត ដែលប្រព្រឹត្ដទៅនាថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ ។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងកាល ពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៣ នៅ ពេលដែលលោក កែប ជុតិមា បានជួប សំណេះសំណាល ជាមួយក្រុមសកម្មជនយុវ ជន ក៧៧ ជិត ១ពាន់នាក់ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមផងដែរពី សំណាក់លោក ពិត ចំណាន អនុប្រធាន អចិន្ដ្រៃយ៍ ក្រុមការងារទ្រទ្រង់សកម្មភាព យុវជន និងសកលវិទ្យាធិការ សកលវិទ្យា ធិការរង របស់គ្រឹះស្ថានឧត្ដមសិក្សាទាំងរដ្ឋ និងឯកជនចំនួន ១៨ខាងលើនេះ ។
នៅចំពោះមុខ ក្រុមសកម្មជនយុវជន ជំនាន់ក្រោយ របស់គណបក្សប្រជាជន លោក កែប ជុតិមា បានរំលឹកពីអតីតកាល ដែលកម្ពុជាជួបសង្គ្រាមដ៏រ៉ាំរ៉ៃ ជាពិសេស របបប៉ុលពត បានធ្វើឱ្យប្រទេសមួយនេះ ស្ទើរក្លាយជាផេះ ។ ប៉ុន្ដែ អ្វីៗបានកកើត ឡើងវិញ ក្រោមបាតដៃរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល បច្ចុប្បន្នដែលមានសម្ដេចតេជោជា ប្រមុខ បានដឹកនាំប្រទេសជាតិឱ្យមានការ រីកចម្រើនលើគ្រប់វិស័យ ។
លោក កែប ជុតិមា បានលើកឡើង ទៀតថា នៅពេលនេះក្រុមយុវជនទាំងអស់ អាចមានឱកាសសិក្សា និងរៀនសូត្រតាម សកលវិទ្យាល័យ ហើយទទួលបានការងារ ធ្វើយ៉ាងសមរម្យ នៅពេលបញ្ចប់ការសិក្សា ស្របពេលដែលប្រទេសកម្ពុជា បាន និង កំពុង ដើរទៅរកការរីកចម្រើនកាន់តែខ្លាំង ហើយត្រូវបានទទួលស្គាល់ ពីប្រទេសនៅ លើពិភពលោកជាច្រើន ។
ជុំវិញយុទ្ធនាការ និងការបោះឆ្នោតនា ពេលខាងមុខនេះ លោក កែប ជុតិមា បាន ប្រាប់ឱ្យក្រុមយុវជនទាំងអស់ ត្រៀមខ្លួនជា ស្រេច ដើម្បីចូលរួម និងទៅបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីសម្រាប់ អាណត្ដិទី៥ទៀត ។ ក្រោយសំណេះ សំណាលរួច ប្រធានគណបក្សប្រជាជន លោក កែប ជុតិមា ក៏បានឧបត្ថម្ភដល់យុវ ជនម្នាក់ ៣ម៉ឺនរៀល ហើយសម្រាប់ក្រុម សកម្មជនយុវជន ចំនួន ៣០០នាក់ ដែល ជួបការលំបាក ក្នុងការសិក្សា និងរស់នៅ ក៏ បានទទួលអំណោយពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម នូវអង្ករ ១៥គីឡូក្រាម មីយើង ១០កញ្ចប់ ត្រីខ ៦កំប៉ុង សៀវភៅសរសេរ ៦ក្បាល និងប៊ិចចំនួន ៥ដើមផងដែរ ៕
                                                                                                                                                                                  ប្រភពពី​ ដើមអំពិល

នគរបាល ប៉ុស្តិ៍អូឡាំពិក ចាប់ខ្លួន ជនសង្ស័យ ឆក់ទូរស័ព្ទម្នាក់

ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលអូឡាំពិក ឃាត់ខ្លួន ពីបទឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីវេលា៣ និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីនារីម្នាក់ ដែលកំពុងជិះកង់តាម ដងផ្លូវ។
សមត្ថកិច្ច បានឲ្យដឹងថា ជនជាប់សង្ស័យខាងលើនេះ ឈ្មោះ ឈាង ពៅ អាយុ ១៨ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកឯនារី ម្ចាស់ទូរស័ព្វឈ្មោះ ឃិត ស្រីនាថ អាយុ ២០ឆ្នាំ មានទីលំនៅ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។
តាមប្រភពព័ត៌មាន ការចាប់ខ្លួនឈ្មោះ ឈាង ពៅ ខាងលើនេះ បានឲ្យដឹងថា ដំបូងឡើយ នារី ឈ្មោះ ឃិត ស្រីនាថ បានធ្វើដំណើរ តាមបណ្តោយ ផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូង ទៅជើង ហើយបានដកទូរស័ព្វ ម៉ាក សូនី និយាយបណ្តើរ ជិះកង់បណ្តើរ ស្រាប់តែជនសង្ស័យ ឈ្មោះ ឈាង ពៅ ឃើញ និងដោយមានស្ថានភាព បែបអំណោយផលល្អ ជនសង្ស័យ ក៏បានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនារីរងគ្រោះ ប៉ុន្តែយកមិនបានសម្រេច ហើយ ក៏ត្រូវនារីរងគ្រោះ ស្រែកឆោឡោឡើង ផ្អើលដល់សមត្ថកិច្ចដេញ ចាប់ជាប់តែម្តង។
ដោយមានវត្ថុតាង និងសាក្សី ជនសង្ស័យត្រូវបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

រមណីយដ្ឋាន បេតិកភណ្ឌ ចំនួនបួន ត្រូវបានចុះបញ្ជី ជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ រមណីយដ្ឋាន បេតិកភណ្ឌធម្មជាតិ ចំនួនបួន របស់ប្រទេសបួនផ្សេងៗគ្នា ក្នុងនោះមាន ប្រទេសតាហ្ស៊ីគីស្ថាន, អ៊ីតាលី, ម៉ិកស៊ីកូ និងឥណ្ឌា ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣នេះ ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
រមណីយដ្ឋាន បេតិកភណ្ឌធម្មជាតិទាំងបួនកន្លែង ត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោក ក្រោយពេលដែល លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ប្រធានគណៈកម្មាធិការ បេតិភណ្ឌពិភពលោក បានគោះញញួររួច ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិភណ្ឌ ពិភពលោក នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៣នេះ នាវិមានសន្តិភាព។
ក្រោយពីគោះញញួរ ដើម្បីដាក់រមណីយដ្ឋានធម្មជាតិ ទាំងបួនកន្លែងនោះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួចមកហើយនោះ ប្រធានអង្គប្រជុំ ដែល ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ប្រធានគណៈកម្មាធិការ បេតិភណ្ឌពិភពលោក បានផ្តល់ពេលពេលវេលា ឲ្យគណៈប្រតិភូ ដែល បានចូលរួម ក្នុងការការពារនូវ រមណីយដ្ឋានធម្មជាតិទាំងបួន របស់ប្រទេសរៀងៗខ្លួននោះ ចំនួនពីរនាទី ដើម្បីធ្វើសុន្ទរកថា។
គួរបញ្ជាក់ថា រមណីយដ្ឋាន បេតិកភណ្ឌធម្មជាតិទាំងបួនកន្លែង ដែលបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោកនោះ រួមមាន៖ ទី១.រមណីយដ្ឋានធម្មជាតិ Tajik National Park (Mountains of the Pamirs) របស់ប្រទេសតាហ្ស៊ីគីស្ថាន។ទី២.រមណីយដ្ឋានធម្មជាតិ Mount Etna របស់ប្រទេសអ៊ីតាលី។ ទី៣.រមណីយដ្ឋានធម្មជាតិ El Pinacate and Gran Desierto de Altar Biosphere Reserve របស់ប្រទេសម៉ិកស៊ីកូ និងទី៤ រមណីយដ្ឋានធម្មជាតិ Great Himalayan National Park របស់ប្រទេសឥណ្ឌា។ ចំណែកពេលព្រឹក មានចំនួន៣ រួមមាន៖ ទី១.រមណីយដ្ឋាន ធម្មជាតិ សមុទ្រខ្សាច់ Namib Sand Sea របស់ប្រទេសណាមីប៊ី។ ទី២.រមណីយដ្ឋានធម្មជាតិ Mount Kenya-Lewa Wildlife Conservancy របស់ ប្រទេស កេនយ៉ា និង ទី៣.រមណីយដ្ឋានធម្មជាតិ ភ្នំ Xinjiang Tianshan របស់ប្រទេសចិន ដែលសរុបទាំងអស់ ពេញមួយថ្ងៃទី២១ មិថុនា ឆ្នាំ២០១៣នេះ កិច្ច ប្រជុំពេញអង្គ លើកទី៣៧ នៃគណៈកម្មាធិការ បេតិភណ្ឌពិភពលោក បានអនុម័តចំនួន ៧៕

លោក ប៉ោ ទ្រី និងលោកបណ្ឌិត ណៅ ធួក អញ្ជើញពង្រឹង យន្តការបង្រ្កាប បទល្មើសជលផល

កំពង់ធំ ៖  លោក ប៉ោ ទ្រី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង លោកបណ្ឌិត  ណៅ ធួក ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផលបាន មន្រ្តីសមត្ថកិច្ច ពាក់ពន្ធ័ជាច្រើនទៀត អញ្ជើញចូលរួម ប្រជុំជាមួយលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ។
លោកបណ្ឌិត ណៅ ធួកបានមាន ប្រសាសន៏អំពីគោលបំណង នៃកិច្ចប្រជុំ គឺពង្រឹងយន្តការអនុវត្ត អនុសាសន៏ ដ៏ខ្ពង់ខ្ពស់របស់ សមេ្តចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជាចំនួន៧ ចំណុច ដែលពាក់ព័ន្ធទៅនឹងវិស័យជលផល បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានសំរេចរំសាយឡូត៍ នេសាទទាំងអស់នៅ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីផ្តល់ លទ្ធភាពជូនប្រជាពលរដ្ឋ ប្រកបរបរនេសាទ គ្រួសារនិងបង្កើត កន្លែងអភិរក្ស ជលផលឲ្យបានច្រើនកន្លែង តាមតែអាចធើ្វបាននៅក្នុង ចក្ខុវិស័យកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ និងធ្វើឲ្យធនធានជលផល ធម្មជាតិ មានកំណើនកើនឡើងថែមទៀត ។
លោក អ៊ុត សំអន មានប្រសាសន៏សំដែងនូវការគាំទ្រ ចំណាត់ការរបស់លោក នៅក្នុងការប្រើប្រាស់ វិធានការសរុប និងមធ្យោបាយសរុបបង្កើត ឡើងនូវក្រុម សមត្ថកិច្ច ចម្រុះជាច្រើនមុខព្រួញ ចុះប្រតិបត្តិការ បង្រ្កាប បទល្មើសអនាធិបតេយ្យនៅ ក្នុងវិស័យនេសាទ រួមមានសកម្មភាព ប្រើប្រាស់នេសាទខុសច្បាប់ និងបទល្មើសកាប់ ឆ្ការទន្រ្ទាន រំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ។
លោក ប៉ោ ទ្រី បានមានប្រសាសន៍ ផ្តោតលើខ្លឹមសារ លិខិតលេខ៤៨២ សជណ ក្នុងកម្មវត្ថុ ករណី អធិការកិច្ចការបង្រ្កាបបទល្មើស នេសាទនៅបឹងទន្លេសាប នៅក្នុងខេត្តទាំង៥ ជុំវិញបឹងទន្លេសាបដោយ ត្រូវពង្រឹងការ បង្រ្កាបបទល្មើសនៅ កន្លែងអភិរក្សជលផល ទី២ត្រូវពង្រឹងគណះបញ្ជាការលោក ខេត្ត ក្រុង ស្រុក ដែលបានចាត់តាំងរួចហើយ ឲ្យធ្វើសកម្មភាពជាក់ស្តែង ប្រកបដោយភាពម៉ឺងម៉ាត់ទី៣ ត្រូវពង្រឹងការ អនុវត្តច្បាប់ស្តីពីជលផល ទី៤ត្រូវពង្រឹង ទំនាក់ទំនងសហការ រវាងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ-រដ្ឋបាលជលផល ជាមួយគណះបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងកងកម្លាំង ប្រដាប់អាវុធ នៅ មូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសនិងរក្សាធនធានធម្មជាតិនៅបឹងទន្លេសាបឲ្យបានគង់វង្ស៕

ទស្សនាអេក្រង់ OLED "កោងអាចបត់បាន" ទំហំ 5 inch របស់ LG (Video inside)

តាមប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា Engadget, LG បានឲ្យដឹងថា បន្ទះ Panel ប្រើក្នុង
អេក្រង់ (កោង អាចបត់បាន) របស់ LG បានធ្វើពីជ័រប្លាស្ទិច អាចបត់បែនបាន មានភាពធន់ មាំ
ហើយមានតំលៃថោកជាង បន្ទះ Panel ធ្វើពីកញ្ចក់ដែលប្រើក្នុងបណ្តាអេក្រង់ OLED និង LCD
សព្វថ្ងៃនេះ។ ហេតុដូច្នេះហើយ បើសិនជាអ្នកប្រើប្រាស់ ធ្វេសប្រហែសធ្វើឲ្យជ្រុះស្មាតហ្វូន 
នោះវាខូចខាតតែផ្ទៃកញ្ចក់ការពារខាងក្រៅប៉ុណ្ណោះ រីឯបន្ទះ OLED គឺនឹងនៅល្អធម្មតា ដែលជា
ហេតុធ្វើឲ្យការចំណាយដល់ការជួសជុលផ្លាស់ប្តូរ នឹងតិចជាងមុន ពោលគឺ គ្រាន់តែប្តូរបន្ទះកញ្ចក់
ខាងក្រៅប៉ុណ្ណោះ។
នៅឯកន្លែងតាំងពិព័រណ៌បច្ចេកវិទ្យាអេក្រង់ (SID) របស់ខ្លួន ដែលប្រារព្ធធ្វើនៅ Vanouver ប្រទេស
Canada ចាប់ពីថ្ងៃទី ១៩ ដល់ ២៥ ខែឧសភានេះ LG បានទុកញញួរមួយ ដើម្បីឲ្យអតិថិជន ប្រើ
សាកល្បង ដំទៅលើបន្ទះ OLED ប្លាស្ទិចរបស់ខ្លួន ក៏ដូចជាអនុញ្ញាតឲ្យភ្ញៀវចូលរួម កាន់បត់បែន
បន្ទះអេក្រង់នោះ តាមទិសដៅដែលខ្លួនចង់ បានផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ដោយ៖ សិលា
ប្រភព៖ VReview

Tablet Windows 8 ស្តើងបំផុត លើពិភពលោក របស់ Samsung

ក្នុងពេលដែល tablet Ativ Q ទទួលការចាប់អារម្មណ៍ច្រើន តាមរយះការប្រើបានប្រព័ន្ធប្រតិ-
បត្តិការពីរ គឺ Android និង Windows 8, Tablet Ativ Tab 3 ត្រូវបានក្រុមហ៊ុនកូរ៉េ ផ្សាយពាណិជ្ជ
កម្ម (ឡង់សេ) ជា tablet Windows 8 ស្តើងបំផុតជាមួយកម្រាស់ជាង 8 mm បន្តិច និងទម្ងន់ 550
ក្រាម។
និយាយពីរូបសណ្ឋាន Ativ Tab 3 ប្រើ CPU Intel Atom Z2760 Dual Core ល្បឿន 1,8 GHz
រួមជាមួយ RAM 2 GB និងមេម៉ូរីក្នុង 64 GB ហើយអាចបន្ថែមមេម៉ូរីក្រៅទៀតបាន តាមរយះ
កាត microSD។ ម៉ូដែលនេះ ត្រូវបានបំពាក់នូវអេក្រង់ទំហំ 10,1 inch កំរិតពន្លឺ 1.366 x 768
pixel។ ក្រុមហ៊ុនផលិតបានឲ្យដឹងថា "tablet Windows 8 ដ៏ស្តើង" នេះអាចប្រើបាន 8,5 ម៉ោង
ជាប់គ្នា (ទន្ទឹមនោះ ក៏អាចបានដល់ 10 ម៉ោងផងដែរ)។
Camera ក្រោយរបស់ Ativ Tab 3 មានទំហំ 5 megapixel, អាចថតវីដេអូ Full HD ក្នុងពេល
webcam នៅផ្នែកខាងមុខអាចថតវីដេអូ HD 720p។ គំរូ Tablet នេះ ប្រើប្រាស់ Speaker
Stereo, support microHDMI, Bluetooth 4.0, Wi-Fi, 3G, 4G, GPS និង microUSB
ជាពិសេស Samsung Ativ Tab 3 នៅមានបំពាក់នូវប៊ិច Touch S-Pen ផងដែរ។ ផលិតផល
ត្រូវបាន ដំឡើងរួចជាស្រេចនូវ Office Home 7 Student (Free)។
តាមកាលកំនត់ Ativ Tab 3 នឹងដាក់លក់នៅខែសីហា ឆ្នាំនេះ ក្នុងតំលៃ 699 USD រួមជាមួយ
សំបក Keyboard៕
ដោយ៖ សិលា

Wednesday, June 19, 2013

ទស្សនារូបភាពសត្វសមុទ្រ ដែលស្អាតបំផុតប្រចាំឆ្នាំ ២០១៣

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣នេះ គេហទំព័រកម្សាន្តបរទេសមួយ បានចុះផ្សាយនូវរូបភាព សត្វសមុទ្រដែលគេប្រមាញ់រូបភាពបាន ហើយបញ្ជូនមកចូលរួមប្រកួត នៅក្នុងកម្មវិធី Annual Underwater Photography Contest ប្រចាំឆ្នាំ២០១៣នេះ។
នៅក្នុងកម្មវិធី Annual Underwater Photography Contest សម្រាប់ឆ្នាំ ២០១៣នេះ មានរូបភាពសត្វសមុទ្រជាង ៦៥០សន្លឹក មកពី ២៣ ប្រទេសទូទាំងពិភពលោក ត្រូវបានបញ្ជូនមកចូលរួមប្រកួត រួមបញ្ចូលទាំងប្រទេសអង់គ្លេស និងប្រទេសអ៊ីតាលីផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធី Annual Underwater Photography Contest ត្រូវបានរៀបចំឡើងដោយ សាកលវិទ្យាល័យ University of Miami ដែលមានទីតាំងនៅ សហរដ្ឋអាមេរិក ហើយសម្រាប់អ្នកឲ្យពិន្ទុទៅលើរូបភាព គឺលោក Nicole Wang និងលោក Dr. Jiangang Luo ដែលជាអ្នកមានជំនាញបំផុតលើផ្នែកថតរូប ៕
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today
Looking Today

លោកមេធាវី គួយ ធុនណា ចូលបំភ្លឺ នៅតុលាការ តបតាមពាក្យ បណ្តឹងរបស់ លោកឧកញ៉ា ថែម ថេង

នំពេញ ៖ នៅវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ នេះ លោកមេធាវី គួយ ធុនណា អត្ដលេខ ៦៩៤ ដែលជាមេធាវីប្រចាំនៅ  មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលផងនោះ ត្រូវបានតំណាងអយ្យការ នៃសាលាដំបូង រាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី កោះហៅ ឱ្យចូលបំភ្លឺ ជុំវិញពាក្យបណ្ដឹង របស់លោក ឧកញ៉ា ហែម ថេង ដែលជាឧត្ដមសេនីយ៍ ម្នាក់ផងនោះ ដោយចោទប្រកាន់ពីបទ បរិ ហារកេរ្ដិ៍សាធារណៈ ។
យោងតាមដី កាកោះ របស់ព្រះរាជអាជ្ញា រង អមសាលាដំបូង រាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បានឱ្យ ដឹងថា លោកមេធាវី គួយ ធុនណា នឹងត្រូវ  ទៅបំភ្លឺតាមបណ្ដឹង របស់លោក ហែម ថេង  ដោយប្ដឹងពីបទ បរិហារកេរ្ដិ៍សាធារណៈ នៅ វេលាម៉ោង ២ និង៣០នាទី រសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ។
យោងតាមពាក្យបណ្ដឹង របស់លោក ហែម ថេង អាយុ ៤៩ឆ្នាំ មានតួនាទីជា អនុប្រធាននាយកដ្ឋាន អន្ដោប្រវេសន៍នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ រស់នៅផ្ទះ លេខ ៨៣៧ ផ្លូវលេខ ៥៣៣ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៣ បានប្ដឹង លោកមេធាវី គួយ ធុនណា ពីបទ បរិហារ កេរ្ដិ៍សាធារណៈ ។
យោងតាមពាក្យបណ្ដឹង ខាងលើនេះ របស់លោកព្រះរាជអាជ្ញារង បានប្ដឹងចោទ ប្រកាន់ លោកមេធាវី គួយ ធុនណា បន្ទាប់ ពីលោកមេធាវី បានផ្ដល់កិច្ចសម្ភាសន៍ជា មួយសារព័ត៌មាននៅក្នុងស្រុក ដោយអះអាងថា លោកឧកញ៉ា ហែម ថេង មិនសងប្រាក់ដល់កូនក្ដីរបស់ខ្លួនចំនួនជាង ៧០ម៉ឺនដុល្លារ  ធ្វើឱ្យកូនក្ដីដែលខ្ចីប្រាក់ពី ធនាគារគ្មានលុយបង់ការប្រាក់ រហូតដល់ ធនាគារ រឹបអូសផ្ទះសម្បែងហើយធ្វើឱ្យកូន ក្ដីស្ទើរក្លាយជាមនុស្សឆ្កួតរហូតដល់ស្លាប់ ។ ជាថ្មីម្ដងទៀត កាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១២ លោកមេធាវី គួយ ធុនណា ក៏បានផ្ដល់កិច្ចសម្ភាសន៍ដល់ កាសែត ក្នុងស្រុកថា លោកឧកញ៉ា ហែម ថេង ត្រូវតែសងប្រាក់មកកូនក្ដី របស់ខ្លួន ដែលកំពុងស្ថិតក្នុងស្ថានភាពក្រលំបាក អស់ ផ្ទះសម្បែង ព្រោះតែធនាគាររឹបអូសរហូត ដល់ធ្លាក់ខ្លួនឈឺ ហើយស្លាប់ ។
ចំពោះការ ផ្ដល់កិច្ចសម្ភាសន៍របស់លោកមេធាវី គួយ ធុនណា ខាងលើនេះ ត្រូវបានលោកឧកញ៉ា ហែម ថេង តាមពាក្យបណ្ដឹងរបស់លោក នោះ បានចាត់ទុកថា ជាការអះអាងដោយ មិនបានសិក្សាសំណុំរឿងទាល់តែសោះ ហើយត្រូវរកភស្ដុតាងឱ្យឃើញ ដើម្បីឱ្យ តុលាការ ស្វែងរកយុត្ដិធម៌ជូន ។
ជុំវិញការប្ដឹង របស់លោកឧត្ដមសេនីយ៍ ហែម ថេង ខាងលើនេះ ត្រូវបានលោក មេធាវី គួយ ធុនណា ឆ្លើយតបថា កូនក្ដី របស់លោក គឺអ្នកស្រី យិត ប្រាក់សៀន បានស្លាប់ ព្រោះតែធ្លាក់ខ្លួនឈឺ និងស្ទើរ ក្លាយជាមនុស្សឆ្កួត ដោយសារធនាគាររឹប អូសផ្ទះ បន្ទាប់ពីគ្មានប្រាក់បង់ថ្លៃការដែល ទាំងនេះ បណ្ដាលមកពីការខ្ចីលុយមិនសង របស់លោកឧកញ៉ា ហែម ថេង ។
លោកមេធាវីបានអះអាងថា នៅវេលា ម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៣ នេះ លោក នឹងទៅកាន់តុលាការ ដើម្បីបំភ្លឺចំពោះការ ប្ដឹងផ្ដល់របស់លោកឧកញ៉ា ហែម ថេង នេះ៕
 
                                                                                                                                   ប្រភព:ពីដើមអម្ពិល

Tuesday, June 18, 2013

ទឹម រដ្ឋា ណាត់ជួប ប៉ែន ចំរ៉ុង ស្ងាត់ៗក្នុងក្លឹបរាត្រី

ភ្នំពេញ៖ កន្លងទៅមហាជន ទូទៅដឹងយ៉ាងច្បាស់ថា តារាសម្តែង ប៉ែន ចំរុង និង កញ្ញា ទឹម រដ្ឋា
គឺជាគូសង្សារនឹងគ្នាហើយ តែងតែទៅណាមកណា នឹងញ៉ាំអីជាមួយគ្នាជាញឹកញាប់ ។ តែបន្ទាប់
ពីមានភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំរួចមក គេសង្កេតឃើញថា 
មួយរយៈចុងក្រោយនេះអ្នកទាំងពីរ ហាក់ដូចជាមិនមានភាពស្និទ្ធស្នាល ជាមួយគ្នាដូចគ្រាមុន
ឡើយ ព្រោះគេមើលឃើញថាស្រីស្រស់ សាច់សរដូចបណ្តូលចេក ទឹម រដ្ឋា បានបង្វែទិសទៅ
កៀកកើយ ជាមូយបុរសសង្ហា អេឡិច ចិន្ត្រា ទៅវិញ ។ តែចំណងស្នេហ៍រវាងទឹម រដ្ឋា និង ប៉ែន
ចំរុង គេដឹងថា មិនមានអ្នកទីបីមកជ្រៀតជ្រែកឡើយ ពោលគឺអ្នកទាំងពីរអស់ចិត្តនឹងគ្នាតែម្តង។
បន្ទាប់ពីអ្នកទាំងពីរមិនសូវដើរជាមួយគ្នា និងល្អូកល្អឺនជាមួយគ្នាអស់មួយរយៈមក គេបានមើល
ឃើញថា កញ្ញា ទឹម រដ្ឋា បានទៅស្និទ្ធស្នាល និងចាប់ដៃគូរាល់ការសម្តែង ជាមួយបុរសសាច់ស
អេឡិច ចិន្ត្រា។ ខណៈដែល នាងបានចាប់ដៃ គូសម្តែងជាមួយលោក អេឡិច ក៏មានពាក្យលេចឮ 
និងមានបណ្តាញសារព័ត៌មាន មួយចំនួនចុះផ្សាយថា ទឹម រដ្ឋា និង អេឡិច ចិន្ត្រា មានស្នេហាជា
មួយគ្នាផងដែរ ។
តែជុំវិញព័ត៌មានរវាងទឹម រដ្ឋា និង អេឡិច ចិន្ត្រា ថាមានទំនាក់ទំនងស្នេហាជាមួយគ្នានេះដែរ 
កន្លងមកត្រូវបានអ្នកទាំងពីរបានប្រាប់ បណ្តាញសារព័ត៌មានរួចមកហើយថា គ្មានទំនាក់ទំនង
ស្នេហាជាមួយគ្នានោះទេ គឺអ្នកទាំងពីរគ្រាន់តែ ចាប់ដៃគូក្នុងការសម្តែង នៅលើឆាកតន្រ្តី ឲ្យមើល
ទៅប្លែកភ្នែកតែប៉ុណ្ណោះ ។ តែដោយឡែកបន្ទាប់ពី មិនសូវឃើញវត្តមានរបស់ តារាសម្តែងរូបសង្ហា
ពូកែសម្តែងឡប់ៗ លោក ប៉ែន ចំរុង និង ទឹម រដ្ឋា ដើរជាមួយគ្នានិងស្និទ្ធស្នាល ជាមួយគ្នាអស់មួយ
រយៈធំរួចមក ស្រាប់តែថ្មីៗនេះ មហាជន និងអ្នកនៅក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញវត្តមានរបស់តារាសម្តែង ប្រុសស្រីទាំងពីរដួងនេះ បានណាត់ជួបគ្នានៅក្នុងមជ្ឈ
មណ្ឌលកម្សាន្តថោន ។
ខណៈ លោក ប៉ែន ចំរុង និង ទឹម រដ្ឋា បានជួបគ្នានៅក្នុងក្លឹប ថោន នេះដែរ គេមើលឃើញថា អ្នក
ទាំងពីរនៅតែមានភាពស្និទ្ធស្នាលជាមួយគ្នាដដែល មិនមានអ្វីប្រែប្រួលនោះឡើយ ព្រោះនៅពេល
ដែលអ្នកទាំងពីររាំ គឺមានភាពស្និទ្ធស្នាលនិងស៊ីចង្វាក់គ្នាបានយ៉ាងល្អ ។ ចំពោះការជួបគ្នារវាង ប៉ែន
ចំរុង និង ទឹម រដ្ឋា នៅក្នុងក្លឹបថោន នេះដែរ គឺពួកគេជួបគ្នា នៅក្នុងកម្មវិធីថត MTV របស់ផលិតកម្ម
ក្រៅស្រុកមួយ មានឈ្មោះថា ផលិតកម្ម For You ៕
Looking Today
Looking Today
Looking Today
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

Monday, June 17, 2013

ខឹងម៉ែក្មេក ទិញផ្ទះល្វែងឱ្យ មិនដាក់ ឈ្មោះខ្លួនឯង កើតជាជម្លោះ បាញ់ ២គ្រាប់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ ៖ មន្ដ្រីយោធាម្នាក់ ត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះទៅឃាត់ ខ្លួនភ្លាមៗ
រួចហើយបញ្ជូនទៅទីបញ្ជាការ ដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការ តាមផ្លូវច្បាប់ ដោយ
សារតែមន្ដ្រីយោធារូប នេះ មានជម្លោះជាមួយម្ដាយក្មេក និងបង ថ្លៃ ហើយឈានទៅដល់
ការបាញ់ចំនួន ២ គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថ កិច្ច និងប្រជាពលរដ្ឋក្បែរ
កន្លែងកើតហេតុ។
មន្ដ្រីអាវុធហត្ថខណ្ឌមានជ័យ បានថ្លែង ឱ្យដឹងថា ករណីកូនប្រសារឈ្លោះជាមួយ ម្ដាយក្មេក 
ដែលគេដឹងថា បណ្ដាលមកពី កូនប្រសារ ជាមន្ដ្រីយោធារូបនេះខឹងទិញ ផ្ទះល្វែងឱ្យខ្លួន ប៉ុន្ដែ 
មិនដាក់ឈ្មោះរបស់ ខ្លួន បែរជាទៅដាក់ឈ្មោះប្រពន្ធខាងលើ នេះ បានកើតឡើងកាលពី
វេលាម៉ោង ប្រមាណ ១២ និង៣០នាទីរសៀល ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅតាម
បណ្ដោយផ្លូវជាតិលេខ ២ ក្នុងភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
មន្ដ្រីអាវុធហត្ថខណ្ឌមានជ័យ បានបន្ដ ទៀតថា ដំណើររឿងនោះដោយផ្ដើមចេញ ពីដំបូង
ឡើយ មន្ដ្រីយោធារូបនេះ និងប្រពន្ធ របស់ខ្លួនរស់នៅមិនទាន់មានផ្ទះ សម្បែង នឹង គេ ហេតុ
ដូច្នេះហើយម្ដាយក្មេកដោយសារ តែអាណិតកូន ក៏បានទិញផ្ទះល្វែងឱ្យដោយ ដាក់ឈ្មោះកូន
ស្រីបង្កើត មិនបានដាក់ឈ្មោះ កូនប្រសាររូបនេះ ។ ដោយផ្ដើមចេញការ មិនដាក់ឈ្មោះជា
កម្មសិទ្ធិផ្ទះល្វែងរបស់ខ្លួន ខាងលើនេះ នាំឱ្យមន្ដ្រីយោធាដែលសមត្ថ កិច្ចប្រាប់ថា មានឈ្មោះ
ស៊ាន សិលា អាយុ ៣៣ឆ្នាំ ខឹងដោយគិតថា ម្ដាយក្មេករបស់ ខ្លួនមិនទុកចិត្ដ បែរជាដាក់ឈ្មោះ
កូនបង្កើត ទៅវិញ ។
មន្ដ្រីអាវុធហត្ថខណ្ឌមានជ័យ បានបន្ដ ឱ្យដឹងទៀតថា ក្រោយពីទទួលបានផ្ទះល្វែង  ដែល
ម្ដាយក្មេកទិញឱ្យនោះ ឈ្មោះ ស៊ាន សិលា ដោយសារតែខឹងមិនទាន់បាត់ ក៏សុំ លុយម្ដាយ
ក្មេក និងបងថ្លៃស្រីចំនួន ៥ម៉ឺន ដុល្លារ យកមករកស៊ីថែមទៀត ។
រឿងរ៉ាវខាងលើនេះ បានឈានទៅដល់ ការឈ្លោះទាស់ទែងគ្នា នៅក្នុងរង្វង់គ្រួសារ រហូត
ដល់ឈ្មោះ ស៊ាន សិលា បានប្រើអំពើ ហិង្សា ដោយវាយនារីម្នាក់ឈ្មោះ យ៉ន លីន នី អាយុ 
១៧ឆ្នាំ ដែលជាឈ្នួលបម្រើនៅផ្ទះ បងថ្លៃស្រីរបស់ខ្លួន ។ ក្រោយពីបង្កអំពើ ហិង្សារួចហើយ 
មន្ដ្រីយោធារូបនេះបានធ្វើ ដំណើរទៅបន្ទាយរបស់ខ្លួន ហើយត្រូវស្ដ្រី ជាម្ដាយក្មេក ឈ្មោះ
ហែម សុជាតា អាយុ ៤៧ឆ្នាំ រួមជាមួយក្រុមគ្រួសារ សរុប ៤នាក់ បានជិះរថយន្ដម៉ាក អូឌី 
ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2V-7797 ទៅរកកូនប្រសារ ដល់បន្ទាយ ។ ប៉ុន្ដែ ពេល
ទៅដល់បន្ទាយ មិនឃើញកូនប្រសារនៅទីនោះ ស្ដ្រីជាម្ដាយ ក្មេក និងក្រុមគ្រួសារ បានជិះ
រថយន្ដត្រឡប់ មកវិញ ប៉ុន្ដែ ចៃដន្យក៏បានជួបកូនប្រសារ  ស៊ាន សិលា កំពុងបើករថយន្ដ
ម៉ាក វីស្ដូ ពណ៌លឿង ពាក់ស្លាកលេខ 2W-0360 នៅតាមផ្លូវជាតិលេខ ២ ក្នុងភូមិទួលរកា 
សង្កាត់ ចាក់ង្រែក្រោម ខណ្ឌមានជ័យ ។
បើតាមសមត្ថកិច្ចអាវុធហត្ថ នៅពេល ដែលឃើញកូនប្រសាររបស់ខ្លួន កំពុងបើក រថយន្ដ 
ស្ដ្រីជាម្ដាយក្មេកបានប្រាប់ឱ្យឈប់ ប៉ុន្ដែ ឈ្មោះ ស៊ាន សិលា មិនបានឈប់នោះ ទេ នៅបន្ដ
បើករថយន្ដទៅមុខ ពេលនោះ អ្នកស្រី ហែម សុជាតា បានប្រាប់ឱ្យអ្នក បើករថយន្ដរបស់ខ្លួន
បើកទៅកៀររថយន្ដ កូនប្រសារ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល នៅតាមផ្លូវដល់ប្រជាពលរដ្ឋ
និងសមត្ថកិច្ច មូលដ្ឋាន ។ ក្រោយពីឃើញរថយន្ដម្ដាយ ក្មេកកៀរយ៉ាងដូច្នេះ មន្ដ្រីយោធា
ដែលជា កូនប្រសាររូបនេះ បានឈប់រថយន្ដហើយ បើកទ្វាររត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ
នៅ តាមផ្លូវ រួចហើយបានដកកាំភ្លើងពីចង្កេះ  បាញ់គំរាមចំនួន ២គ្រាប់ បង្កឱ្យមានការ ភ្ញាក់
ផ្អើលយ៉ាងខ្លាំង ។
ក្រោយពីទទួលព័ត៌មានខាងលើនេះ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅ ជួយអន្ដរា
គមន៍ភ្លាមៗ រួចហើយឃាត់ជន នេះយកទៅសួរនាំ និងបញ្ជូនបន្ដទៅកាន់ ទីបញ្ជាការដ្ឋាន
អាវុធហត្ថ រាជធានីភ្នំពេញ  ដើម្បីចាត់ការបន្ដទៀត ។ បច្ចុប្បន្នមន្ដ្រី យោធាខាងលើ ស្ថិត
ក្រោមការសាកសួរ បន្ដទៀត ពីអាវុធហត្ថរាជធានីភ្នំពេញដើម្បី ចាត់ការបន្ដ ៕

កូរ៉ូឡា៩៨ ព្រលះគ្នា ជាមួយកាមរី៨៩ របួសធ្ងន់ស្រាល ៩នាក់

តាកែវ៖ គ្រោះថា្នក់ចរាចរ ដ៏រន្ធត់មួយរវាងរថយន្ត កូរ៉ូឡា និងរថយន្តកាមរីមួយគ្រឿង បាន
បណ្ដាលមនុស្សយ៉ាង   ហោចណាស់ ៩នាក់ បានរងរបួសស្រាល និងធ្ងន់ កាលពីម៉ោង ៨
យប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៣ នៅ  ចំណុចភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុក
ត្រាំកក់។
លោក អឿន សុខុម អធិការរងនគរបាលទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍ស្រុកត្រាំកក់
បានប្រាប់ឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរនោះទីមួយ គឺរថយន្តកូរ៉ូឡាពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ភ្នំពេញ ២M-១៩៩៥  ស៊េរីឆ្នាំ៩៨ បើកបរដោយស្រ្តីម្នាក់ឈ្មោះ មឿន លក្ខិណា
អាយុ ២៤ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ រាជធានី ភ្នំពេញ បានធ្វើដំណើរត្រឡប់មកពី
ខេត្តកំពត ក្នុងរថយន្តកូរ៉ឡានេះ មានអ្នករួមដំណើរ ៨នាក់ ដែលមានទាំងកូន  ក្មេងផង។
ដោយឡែករថយន្តកាមារីពណ៌ក្រហមពាក់ស្លាកលេខ ឆ ភ្នំពេញ ១១២៥ អ្នកបើកបរឈ្មោះ 
ថោង វីរៈ  អាយុ ៣៤ឆ្នាំ មានមុខរបបជាមន្រ្តីរាជការ ដែលក្នុងរថយន្តនោះ មានអ្នករួមដំណើរ
ប្រមាណ ៧ទៅនាក់ដូចរថយន្ត  កូរ៉ូឡាដែរ។
មន្រ្តីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡា បានបើកពីទិសខាងត្បូង
ឆ្ពោះទៅកាន់រាជធា នីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានប៉ះគ្នា និងរថយន្តធំមួយ 
ដែលបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យរេ ចង្កូតចុះឡើង។ ស្របពេលនោះរថយន្តកាមារី បើក
ពីក្រោយរថយន្តធំនោះ ក៏បុកគ្នាពេញទំហឹងតែម្ដងបណ្ដាលឲ្យ រថយន្តទាំងសងខាងខ្ទេចផ្នែក
ខាងមុខយ៉ាងដំណំដូចគ្នា ដោយឡែកអ្នកជិះនៅក្នុងរថយន្តកូរ៉ូឡា បានរងរបួសធ្ងន់ ម្នាក់ និង
ស្រាល៤នាក់ ចំណែករថយន្តកាមរីរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ រីឯរថយន្តធំនោះ ក៏បានដាក់
មេប្រូចបាត់ ទៅ។
ក្រោយកើតហេតុនគរបាលស្រុកត្រាំកក់ បានទូរស័ព្វហៅរថយន្តពេទ្យខេត្តតាកែវ មកដឹកជន
រងគ្រោះទៅកាន់មន្ទីរ ពេទ្យ ដោយឡែករថយន្តទាំងពីរ ត្រូវបានស្ទួចមកទុកនៅអធិការស្រុក
ត្រាំកក់ ដើម្បីដោះស្រាយនៅពេលក្រោយ៕

Sunday, June 16, 2013

មន្រ្តីឥណ្ឌូនេស៊ីម្នាក់ ទះកំភ្លៀងនារី បម្រើការលើយន្តហោះ រហូតដល់យំ​ ខណៈនាង ស្នើអោយបិទទូរស័ព្ទ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ឥណ្ឌូនេស៊ីម្នាក់ ត្រូវបានរកអោយឃើញថា បានស្រែកគំហក
និងទះកំភ្លៀង នារីបំរើការលើយន្តហោះម្នាក់រហូតទាល់តែនាងយំ​ ​ ខណៈពេលដែលនាងស្នើ
អោយគាត់បិទទូរស័ព្ទ  នៅពេលដែលយន្តហោះជិតធ្វើការហោះហើរ  កាលពីល្ងាចថ្ងៃ ពុធ ទី
១២ មិថុនាកន្លងទៅនេះ  នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស "សឹង្ហបុរី"
singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
លើសពីនេះ  បើយោងតាមរបាយការណ៍  Indoboom អោយដឹងថា  លោក  Zakaria  Umar
Hadi ដែលជាប្រធានក្រុមប្រឹក្សាអភិវឌ្ឈន៍ក្នុងតំបន់ ( Regional Investment  Coordinating
Board (BKPMD) ) ដើមឡើយ បានធ្វើការស្តីបន្ទោសអោយនារីបម្រើការលើយន្តហោះមួយ
នៅឯអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta Airport  ខណៈពេលដែលនាងបានស្នើ
ដោយគួរសមអោយគាត់បិទទូរស័ព្ទ ស្របពេលដែលយន្តហោះជិតធ្វើការហោះហើរនោះ។
បន្តិចក្រោយមក  នាង Nur Febrian វ័យ ៣១ ឆ្នាំ  ដែលជានារីបម្រើការលើយន្តហោះនោះក៏
បានដើរចេញទាំងទឹកមុខក្រៀមក្រំ និងមិនសុខចិត្ត។  មួយម៉ោងក្រោយមក នៅពេលដែល
យន្តហោះ   បានទៅដល់កន្លែងចុះចតហើយនោះ  គេបែរជាឃើញលោក  Zakaria   ស្រែក
គំហក និងទះកំភ្លៀងនាងតែម្តង។
ទាំងពីរនាក់  ត្រូវបានក្រុមមនុស្សដែលជាអ្នកធ្វើដំណើរដូចគ្នានោះ ឃាត់ និងបំបែកចេញពី
គ្នា។ លោក Zakaria នាគ្រានោះ ក៏ត្រូវបានក្រុមមន្រ្តីជំនាញធ្វើការចាប់ឃាត់ខ្លួន ដើម្បីសាក
សួរពីព័ត៌មានលម្អិត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen

រថយន្ត Honda Accord ម៉ូដែលថ្មី ឆ្នាំ២០១៣ ប្តូររាងថ្មី ទំនើបជាងមុន

រថយន្ត Honda Accord ម៉ូដែលថ្មី ឆ្នាំ២០១៣   ជាប្រភេទរថយន្ត ដ៏ទំនើប ស្អាត ដែលត្រូវបាន
ផ្លាស់ប្តូរជាមួយនឹង រូបរាងថ្មី ស្រស់សង្ហា និង ងាយស្រួលក្នុងការបើកបរ សំរាប់ក្រុមគ្រួសារ។
រថយន្ត Honda Accord ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងល្អ ប្រណិត ទាំងរូបរាង ខាងក្នុង 
និង ខាងក្រៅ ស្រស់ស្អាត និង ទាក់ទាញបំផុត យុវវ័យសម័យថ្មី ដែលបានបំពាក់ ជាមួយនឹង
បច្ចេកវិជ្ជាដ៏ទំនើប មាន ៤ម៉ាស៊ីន ២.៤លីត្រ/១០០គ.ម អាចផ្ទុកសំាងបាន ៦៥.១០លីត្រ។
ជាពិសេស រថយន្ត  Honda Accord មានបំពាក់ប្រព័ន្ធ  ការពារសុវត្ថភាព   កញ្ចក់បញ្ជាដោយ
ស្វ័យប្រវត្តិ ប្រព័ន្ធ ABS ប្រព័ន្ធកៅអីទប់លំនឹងកុមារ និង ពោងការពារសុវត្ថភាព។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!
!ប្រភព៖ edmunds